រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការរៀបចំនូវរចនាសម្ព័ន្ធដឹកនាំភូមិថ្មី ចំនួន៧ភូមិ ដែលទើបតែនឹងបង្កើតថ្មី នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

នៅក្នុងកិច្ចប្រជុំពិភាក្សាដែលបានផ្តោតនូវការវាយយតម្លៃ ដើម្បីឈានទៅសម្រេចការរៀបចំនូវរចនាសម្ព័ន្ធដឹកនាំភូមិថ្មីទាំង៧ដែលទើបតែបង្កើតឡើងនេះ គឺស្ថិតក្នុងភូមិសាស្ត្រឃុំ ចំនួន០២ រួមមាន៖ ឃុំសន្តិភាព មានភូមិថ្មីចំនួន០៣ភូមិ និង ឃុំសិរីមានជ័យ មានភូមិថ្មីចំនួន០៤...

  • 1.4ពាន់
  • ដោយ Sotheavy
កិច្ចប្រជុំរវាងគណៈកម្មាធិការទី៧ នៃរដ្ឋសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និងទេសចរណ៍ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីស្ថានភាពវិស័យអប់រំក្នុងបរិបទការរីករាលដាលជម្ងឺកូវីដ-១៩

ក្រោយស្តាប់របាយការណ៍ស្តីអំពីស្ថានភាពអប់រំទាំងក្នុងមូលដ្ឋានផ្ទាល់ និងក្នុងក្របខណ្ឌខេត្តបាត់ដំបង ពីលោកប្រធានមន្ទីរអប់រំ យុវជន នងកីឡាខេត្ត និងប្រធានការិយាល័យអប់រំស្រុក ក្រុង ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានកត់សម្គាល់ឃើញថាបទពិសោធន៍ និងបញ្ហាប្រឈមដែលខ...

  • 932
  • ដោយ Sotheavy
គណៈកម្មការទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអញ្ជើញ ជួបសំណេះជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ ក៏ដូចជាប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ ស...

  • 958
  • ដោយ Sotheavy
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

សូមជម្រាបជូនដែលថា ពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គា...

  • 4.6ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងប្រសិទ្ធិភាព សហប្រតិបត្តិការ នៃការចុះប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លី និងការកាន់កាប់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានរបាយការណ៍អំពីសកម្មភាព និងលទ្ធផលរបស់ក្រុមការងារ ដែលបានអនុវត្តបានកន្លងមកក្នុងចុះផ្សព្វផ្សាយ និងការចុះស្រាវជ្រាវកំណត់អត្តសញ្ញាណមនុស្ស នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ...

  • 1.3ពាន់
  • ដោយ Sotheavy
លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការខេត្ត ដើម្បីចុះស្រាវជ្រាវប្រមូលព័ត៌មាន និងអង្កេតកិច្ចការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តខេត្ត លោកប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត

  • 2.0ពាន់
  • ដោយ Sotheavy
រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ដែលអាចធ្វើឱ្យទឹកនៅក្នុងស្ទឹងសង្កែ ស្ទឹងមង្គលបុរី និងស្ទឹងដូនទ្រីមានការកើនឡើង

រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ដែលអាចធ្វើឱ្យទឹកនៅក...

  • 1.3ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជន យុវតីអាយុក្រោម១៨ឆ្នាំ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង អាជ្ញាធរស្រុក យុវជនស្រុក កីឡាករ កីឡាការនី បានអញ្ជើញចូករួមផងដែរ។

  • 640
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ នាំយកសាររំលែកទុក្ខ និងបច្ច័យ របស់សម្តេចក្រឡាហោម ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុ (រន្ទះបាញ់ស្លាប់ ចំនួន ៨ នាក់ និងរបួស ៣នាក់) នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង

ឯកឧត្តម ងួន រតនៈ បាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងបច្ច័យក្នុងមួយសពចំនួន ៣លាន ដល់អ្នកស្លាប់ឧបវហេតុ ចំនួន ៨ នាក់ ស្មើនឹង ...

  • 1.6ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចូលរួមសម្ពោធមហារោងទទួលភ្ញៀវ និងសមិទ្ធផលនានាក្នុងវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្រង់ ដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបងស្ថិតក្រោមអធិបតីភាពលោកឧកញ៉ា លី សាម៉េត និងលោកជំទាវ

សូមជម្រាបជូនដែរថា ពិធីសម្ពោធមហារោងទទួលភ្ញៀវ និងសមិទ្ធផលនានាក្នុងវត្តត្រៃសិក្ខារាម ហៅវត្តកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងនេះ លោកឧកញ៉ា និងលោកជំទាវ បានប្រគេន និងជូនថវិកាជាច្រើនជូប្រគេនដល់ព្រះសង្ឃនូវថវិកា ១២.៥០០ ដុល្លា កងព...

  • 2.2ពាន់
  • ដោយ Sotheavy
ថ្នាក់ដឹកនាំខេត្តបាត់ដំបង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តធម្មិការាម ក្រុងបាត់ដំបង

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសគណៈគ្រប់គ្រងវត្ត សូមចូលរួមសម្អាតអនាម័យ និងរៀបចំកន្លែងលាងដៃ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃឱ្យញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្ល...

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជ្រាបផងដែរ ព្រះសង្ឃគង់នៅវត្តស្វាយដង្គំ គ្មានព្រះសង្ឃអង្គណាមួយមានផ្ទុកជំងឺកូវីដ ១៩ ទេ គឺគ្រាន់តែជាជំងឺផ្តាសាយធម្មតានោះទេ សូមកុំមានការខ្លាចរអា និងសូមចូលមកប្រតិបត្តិជាធម្មតា ដោយអនុវត្តតា...

  • 1.7ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អមដំណើរគណៈប្រតិភូរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យអាគារសាលាបឋមសិក្សា១ខ្នង ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ

គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជ...

  • 1.1ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានធ្វើការសំណេះសំណាល និងសួរសុខដល់បងប្អូនជានាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ព្រមទាំងបានពាំនាំជាអំណោយ ជាគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកងទ័ព គ្រួសារកងទ័ព ព្រមទាំងអង្គភាពទ័ពផងដែរ ៕

  • 1.7ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការថែរក្សាសុខភាព ត្រូវឧស្សាហ៍សំអាតដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសពេលចេញទៅក្រៅម្ដងៗ ត្រូវសំអាតអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះ...

  • 1.1ពាន់
  • ដោយ Sotheavy