រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

  • 4.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ២៥៦៥ ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោ​ម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីជាច្រើនរូបទៀត។

សូមជម្រាបជូនដែលថា ពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ៕

អត្ថបទទាក់ទង