រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

២០១៩, ២០២០, ២០២១, ២០២២

  • 19.1ពាន់
  • ដោយ SokMean

ឆ្នាំ ២០២២

ការវិនិយោគ៖

  • បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យារបស់ក្រុមហ៊ុន ស៊ិន ទ្រី និងក្រុមហ៊ុន លៀប លឹម ក្នុងការប្រមូលសំរាមក្នុងក្រុងបាត់ដំបង។
  • បានចូលរួមកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅជុំវិញផ្សារណាត់ ក្រុងបាត់ដំបង។
  • បានចូលរួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះវាយតម្លៃលើសំណើសុំវិនិយោគធ្វើអាជីវក​ម្មភាស៊ីផ្សារថ្មី (ផ្សារ១៣មករា) និងសំណើសុំវិនិយោគមណ្ឌលបែងចែកផលនេសាទ (យឿត្រី) ក្នុងក្រុងបាត់ដំបង ខេត្តបាត់​ដំបង។
  • បានចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកចំណតរថយន្តស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។
  • បានចូលរួមសន្និសីទស្តីពីឱកាសវិនិយោគក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅសណ្ឋាគារសុខាសៀម​រា​ប​ ខេត្តសៀមរាប។
  • បានចូលរួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះវាយតម្លៃលើសំណើសុំវិនិយោគធ្វើ  អាជីវកម្មភាស៊ីផ្សារធំ (ផ្សារណាត់) សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងសំណើសុំវិនិយោគសាងសង់ផ្សារអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់​ដំបង។
  • ចុះត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យា និងសៀវភៅសត្តឃាតដ្ឋានស្រុកកំរៀង និងសត្តឃា​ត​​ដ្ឋា​នស្រុកភ្នំព្រឹក។
  • បានចុះត្រួតពិនិត្យ និងតាមដានការអនុវត្តកិច្ចសន្យា និងសៀវភៅផ្សារធំ(ផ្សារណាត់) ក្រុងបាត់ដំបង។
  • បានរៀបចំកិច្ចប្រជុំជំរុញការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកផ្សារស្រុកបវេល និងចំណតរថយន្តស្រុកបវេល។
  • បានចូលរួមកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយបរិវេណទីតាំងចំណតរថយន្ដផ្សារទំនើបបុរីថ្មី  ក្រុងបាត់ដំបង។
  • បានចូលរួមកិច្ចប្រជុំចូលរួមពិធីបើកសន្និសីទ និងពិព័រណ៌បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យនៅ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។

ការងារព្រៃលិចទឹក
ផ្ទៃព្រៃលិចទឹកសរុបមានចំនួន ២០៦.៩៥៣ ហិកតា,  សហគមន៍នេសាទមានចំនួន ៤៦ សហគមន៍,ស្រះជម្រកត្រីសហគមន៍មានចំនួន  ៤៥  កន្លែង,  កន្លែងអភិរក្សត្រីមេពូជសហគមន៍មានចំនួន  ៤៩  កន្លែង ​ និងកន្លែងអភិរក្ស ០៧ កន្លែង មានទំហំសរុបចំនួន ៥៣.៧៥០ ហិកតា។

ការងារគ្រប់គ្រងច្រកព្រំដែន (សម្រាប់ខេត្តជាប់ព្រំដែន)៖

អ្នកដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិដូង អន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី រួមមានច្រកអូររំដួល ច្រកអូរអន្លក់និងច្រក៤០០ ទាំងចេញនិងចូលសរុប ៧៨៣.៩២៨ដង/នាក់ ស្រី ៣៦២.៥២៧ដង/នាក់ ក្នុងនោះខ្មែរ ៥៨០.៦១៦ នាក់ និងបរទេស ២០៣.៣១២ នាក់។

ការងារកសិកម្ម ៖
-ផ្ទៃដីដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៣៨៦.៥២៦ ហិកតា ស្មើនឹង ១១៦,១៨% នៃផែនការ ៣៣២.៧០០ ហិកតា និងដាំដុះស្រូវរដូវប្រាំងអនុវត្តបាន ២៩.៤៥២ ហិកតា ស្មើនឹង ៩៣,៩៣% នៃផែនការ។ រីឯដំណាំសាកវប្បកម្ម និងឧស្សាហកម្មអនុវត្តបាន ២៥៤.០០៣ ហិកតា ស្មើនឹង ១០៧,១០% នៃផែនការ ។
-ផ្ទៃដីប្រមូលផលស្រូវរដូវវស្សាអនុវត្តបាន ៣១៩.៩៤៨ ហិកតា និងទទួលបានទិន្នផលមធ្យម ៣,៣៩ តោន/ហិកតា ។ រីឯផ្ទៃដីប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មអនុវត្តបាន ២៣៨.៦៩៩ ហិកតា និងទទួលទិន្នផលមធ្យម ១៤,២៤ តោន/ហិកតា ។

ការងារព្រៃឈើ ៖
-បានដាំនិងចែកចាយកូនឈើ ១២៤.៣១១ ដើម និងកូនឈើនៅសល់ក្នុងថ្នាលចំនួន ៤០.៩៦២ ដើម។
-បានចូលរួមរៀបចំពិធីរុក្ខទិវាថ្នាក់ជាតិនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសចំនួន ១ លើក ផ្ទៃដីទំហំ ១០ ហិកតា ដោយយកកូនឈើទៅដាំក្នុងពិធីសរុប ១៣.៩៤០ ដើម ក្នុងនោះប្រភេទធ្នង់៤.០០០ ដើម ច្រេស ១.៥០០ ដើម គីនីន ២.០០០ ដើម គ្រញូង ៣.២០០ ដើម ឈើទាល ២៤០ ដើម ម៉ៃសាក់ ៦០០ ដើម ប្រេងខ្យល់ ១.៧១១ ដើម និងដាំនៅមុខវេទិកាប្រភេទធ្នង់ចំនួន ៦៨៩ ដើម។

ការងារធនធានទឹក និងឧតុនិយម៖
បានជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៧ គម្រោង រួមមាន ៖
-គម្រោងទំនប់សាលាតាអនព្រែកនរិន្ទ ស្រុកឯកភ្នំ អនុវត្តបាន ១០០%
-គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចបឹងទន្លេសាប CP-P11 ប្រព័ន្ធធារាសាស្ត្ររាមគន់និងប្រឡាយពោធិ៍ជ្រៃ ស្ថិតនៅឃុំតាលាស់ និងឃុំគារ ស្រុកមោងប្ញស្សី អនុវត្តបាន ១០០%
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបាសាក់ ស្រុករុក្ខគិរី អនុវត្តបាន ៥៦,១៦%
-ប្រឡាយតាសុវណ្ណស្ថិតនៅកំពង់ព្រៀង ស្រុកសង្កែ អនុវត្តបាន ១០០%
-សំណង់ស្ទាក់ទឹកស្ទឹងកុយ (ម្នាស់កាល់) ស្ថិតនៅឃុំតាក្រី ស្រុកកំរៀង អនុវត្តបាន ១០០%
-ការស្តារនិងធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ធារាសាស្រ្តអាងកំពីងពួយ (កញ្ចប់១ ប្រឡាយដូនពៅ) ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន ១០០%
-ការស្តារនិងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ (កញ្ចប់២និងកញ្ចប់៣) ស្ថិតនៅ តាគ្រាម ស្រុកបាណន់ អនុវត្តបាន ៩១% ។

ការងារអភិវឌ្ឍន៍ជនបទ៖
-ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌផ្លូវជនបទនៅស្រុកសំឡូត មោងឫស្សី និងស្រុកកំរៀងចំនួន ២០ ខែ្ស ប្រវែង ២៥២,២០ គម រួមមានផ្លូវជនបទប្រភេទ១ ចំនួន ០៣ ខែ្ស ប្រវែង ៣៤,៤០ គម, ផ្លូវជនបទប្រភេទ២ ចំនួន ២ ខែ្ស ប្រវែង ២០,៨០ គម និងផ្លូវជនបទប្រភេទ៣ ចំនួន ១៥ ខែ្ស ប្រវែង ១៩៧ គម។
-ចុះរាប់យានយន្តចំនួន ៣ លើក ដែលចរាចរណ៍លើខ្សែផ្លូវថែទាំជាលក្ខណៈខួបចំនួន ១ ខ្សែ ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត សរុបមានឡានក្រុងខ្នាតតូច ១.៦៦៧ គ្រឿង ឡានដឹកទំនិញធន់ស្រាល ១.០៧៧ គ្រឿង ឡានដឹកទំនិញធន់មធ្យម ៧១៥ គ្រឿង ឡានមួយបាំងកន្លះ ៣៣៧ គ្រឿង ឡានតូច/តាក់ស៊ី ២៣៤ គ្រឿង ត្រាក់ទ័រកសិកម្មធុនធំ ២៨៥ គ្រឿង គោយន្ត/ត្រាក់ទ័រដៃ ៦៦០ គ្រឿង រទេះសត្វ ៩ រទេះរឺម៉កកង់បី/រឺម៉កម៉ូតូ ១៤៣ គ្រឿង ម៉ូតូ ៣.៩៣៣ គ្រឿង កង់ ៣៣៥ គ្រឿង និងអ្នកថ្មើជើង ១០៣ នាក់។
-បានដាំកូនឈើចំនួន ២ លើក តាមបណ្តោយខ្សែផ្លូវថែទាំខួប ១ ខ្សែ ពីភូមិអូរស្ងួត ឃុំតាសាញ ទៅភូមិរំចេកក្រោម ស្ថិតក្នុងស្រុកសំឡូត ប្រវែង ១២ គម ទទឹង ៥ម សរុបបានកូនឈើអាកាស្យាចំនួន ១.៨០០ ដើម និងកូនឈើក្ងោរ ៤០០ ដើម។
-បានធ្វើការថែទាំផ្លូវក្រាលក្រួសក្រហម និងកំទេចថ្មភ្នំសរុប ៨ ខ្សែ ប្រវែង ១២៤,៦ គម អនុវត្តបាន ១០០% កើន ១០% ខ្សែទី១ ប្រវែង ១១ គម ពីផ្លូវជាតិលេខ៥៧ ទៅភូមិអណ្តើកហែប ស្ថិតក្នុងឃុំ អណ្តើកហែប ស្រុករតនមណ្ឌល, ខ្សែទី២ ប្រវែង ១២គម ពីផ្លូវលេខ៥៧ ទៅភូមិបឹងក្រសាល ស្ថិតក្នុង ឃុំស្នឹង ស្រុកបាណន់, ខ្សែទី៣ ប្រវែង ២២,២ គម ពីភូមិបឹងបីទៅឃុំព្រះផុស ស្ថិតក្នុងឃុំមោង ឃុំ ព្រះផុស ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ, ខ្សែទី៤ ប្រវែង ១៧ គម ពីផ្លូវជាតិ៥៩ ទៅភូមិ ឡាក់ហុកពីរ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង, ខ្សែទី៥ ប្រវែង ៩ គម ពីផ្លូវឃុំគាស់ក្រឡទៅដូនបា ស្ថិតក្នុងឃុំដូនបា ស្រុកគាស់ក្រឡ, ខ្សែទី៦ ប្រវែង ១៦,៤ គម ពីភូមិបឹងព្រីងទៅឃុំល្វា ស្ថិតក្នុងឃុំបឹងព្រីង ឃុំល្វា ស្រុកបវេល និងថ្មគោល, ខ្សែទី៧ ប្រវែង ១១គម ពីផ្លូវភូមិអូរល្វាទៅភ្នំឫស្សី ស្ថិតក្នុងឃុំជ្រៃសីម៉ា ស្រុកសំពៅលូន, ខ្សែទី៨ ប្រវែង ២៦ គម ពីផ្លូវជាតិលេខ៥៩ ទៅភូមិអូរកាច់ ស្ថិតក្នុងឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។
-ផ្លូវថែទាំជាលក្ខណៈខួបក្រាលល្បាយកំទេចថ្មភ្នំ សរុប ១ខ្សែ ស្មើនឹង ១២គម និងលូកាត់ផ្លូវ ២ កន្លែង អនុវត្តបាន១០០%(ពីភូមិអូរស្ងួត ឃុំតាសាញ ទៅភូមិរំចេកក្រោម ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត)។
-ផ្លូវជូសជុលបន្ទាន់ឆ្នាំ២០២២ សរុបមានចំនួន ១ ខ្សែ ស្មើនឹង ៦ គីឡូម៉ែត្រ អនុវត្តបាន ១០០%(ផ្លូវក្នុងភូមិម៉ាណោក ស្ថិតក្នុងឃុំតាលាស់ ស្រុកមោងឫស្សី)។
-បានស្ដាផ្លូវឡើងវិញក្រាលកៅស៊ូសរុប ២ ខ្សែ ប្រវែង ០,៩៨៤ គម ក្នុងនោះខែ្សទី១ ប្រវែង ០,៣៧៤ គម និងខ្សែទី២ ប្រវែង ០,៦១០ អនុវត្តបាន ១០០%។
-បានសាងសង់ផ្លូវក្រាលល្បាយថ្មធម្មជាតិសម្រេចបាន ១០០% ក្នុងនោះ ២ខ្សែ ប្រវែង ២១.២០០ ម ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី និងឃុំដូនបា ស្រុកគាស់ក្រឡ និងបានសាងសង់ផ្លូវដីសចំនួន ៨ ខ្សែ ប្រវែង ៤១.៦០០ម នៅឃុំឫស្សីក្រាំង ឃុំរបស់មង្គល ស្រុកមោងឫស្សី និងឃុំដូនបា ស្រុកគាស់ក្រឡ។
-បានសាងសង់បង្គន់អនាម័យសាធារណៈចំនួនសរុប ១២ កន្លែង ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ស្រុករុក្ខគិរី ស្រុកមោងឬស្សី និង ស្រុកសង្កែ ។
-បានសាងសង់អណ្ដូងស្នប់ចំនួន ១៦ នៅស្រុកថ្មគោល ស្រុកបាណន់ ស្រុកសង្កែ និងក្រុងបាត់ដំបង។
-បានសាងសង់អណ្តូងស្នប់អាហ្រ្វីដេវចំនួន ៧៥ អណ្តូង ស្ថិតក្នុងឃុំស៊ុង ឃុំអូរសំរិល ស្រុកសំឡូត និងបានដឹកពាងទឹកភ្លៀងជូនប្រជាពលរដ្ឋចំនួន ៧.៦៤៤ ខ្នងផ្ទះ នៅឃុំស៊ុង ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត។

ការងារឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖
-ចំនួនមូលដ្ឋានរោងចក្រធុនធំមានច្បាប់វិនិយោគចំនួន ១៨ មូលដ្ឋាន ក្នុងនោះផ្អាកដំណើការ ១ រោងចក្រនិងមិនទាន់ដំណើរការចំនួន ០៥ រោងចក្រ ដែលមានទុនវិនិយោគសរុប ៣៧២.៣៥៤.០០០ ដុល្លារ និងផ្តល់ការងារដល់បុគ្គលិក និងកម្មករ ១.៧០៨ នាក់ ស្រី្ត ៤៨៦ នាក់។
-មានឧស្សាហករ សិប្បករ និងសេវាករ មកស្នើសុំប្រកាសបង្កើតរោងចក្រ សិប្បកម្មថ្មី និងបន្តវិញ្ញាបនបត្រដំណើរការ និងពង្រីកនៅច្រកចេញចូលតែមួយរបស់មន្ទីរបានចំនួន ៧៨ មូលដ្ឋាន។
-ចុះតាមដាន ត្រួតពិនិត្យ ណែនាំ និងយកសំណាកផលិតផលចំណីអាហារទៅពិនិត្យគុណភាព សុវត្ថិភាព នៅមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ៧៣ មូលដ្ឋាន ស្មើនឹង ១០១ផលិតផល។
-បានចែកវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាពដល់ម្ចាស់សហគ្រាស-សិប្បកម្មចំនួន ៦១ មូលដ្ឋាន។
-អាជីវកម្មទឹកស្អាតឯកជនសរុបមាន ២៤ មូលដ្ឋាន (២២ មូលដ្ឋានកំពុងដំណើរការ និង ០២ មូលដ្ឋាន កំពុងសាងសង់) ដោយផលិតទឹកបាន ៣.៩១៤.៧៦៩ ម៣ ក្នុងនោះលក់ទឹកបាន ៣.១៣៧.៩៦៩ ម៣, អត្រាទឹកបាត់បង់ ២០%, នាឡិកាសរុប ៣៤.៦៥៦ គ្រឿង ព្រមទាំងមានបណ្តាញប្រវែង ១.១៧៩,០៥ គម និងប្រើកម្លាំងពលកម្មចំនួន ១៥០ នាក់។

ការងាររ៉ែ និងថាមពល ៖
-បានចូលរួមសហការជាមួយក្រុមការងារនាយកដ្ឋានអាជីវកម្មរ៉ែថ្មសំណង់ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំពន្យារបន្តអាជ្ញាបណ្ណសំរាប់ធ្វើអាជីវកម្មថ្មសំណង់សរុប ៣ទីតាំង ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់។
-ចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍ពិនិត្យវាយតម្លៃ និងផ្តល់មតិបច្ចេកទេសលើពាក្យស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់អាជីវកម្មសិប្បកម្មធនធានរ៉ែសរុប ២២ ទីតាំង។
-ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនីរដ្ឋ និងឯកជនមាន ៣៣ ក្រុមហ៊ុន/សេវាករ, បណ្តាញអគ្គិសនីចូលដល់ភូមិ ៧៩៩ភូមិ/៨៣៩ភូមិ ស្មើនឹង ៩៥,២៣%, អគ្គិសនីប្រើប្រាស់ទូទាំងខេត្ត ២០៣.១០២ ខ្នងផ្ទះ។
-អនុស្ថានីយក្នុងខេត្តបាត់ដំបងមាន ០៣ ទីតាំង នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល មាន ០២ ទីតាំង,នៅភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ០១ទីតាំង, វារីអគ្គិសនីពហុបំណងសេកសកនៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានអានុភាព ១៣ MW។
-ស្ថានីយប្រេងក្នុងខេត្តបាត់ដំបងសរុបមាន ៣៤៨ ស្ថានីយ ក្នុងនោះបានដាក់ពាក្យស្នើសុំច្បាប់ទៅក្រសួង២២៦ស្ថានីយ ដោយបានទទួលច្បាប់ចេញដោយក្រសួង ១៩០ ស្ថានីយ និងមិនទាន់បានទទួលច្បាប់ចំនួន ៣៦ សា្ថនីយ។
-មានទីតាំងស្តុកប្រេងឥន្ធនៈចំនួន ០៣ កន្លែង នៅក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល។

ការងាររដ្ឋាករទឹក ៖
-បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ១១.៧២៣.៤៤៦ ម៣, ផលិតទឹកស្អាតបាន ១០.៨៥០.២២២ ម៣, អត្រាទឹកបាត់បង់ ៧,៧៥% ។
-បានពង្រីកបំពង់ទឹកស្អាតក្នុងឆ្នាំ២០២២ ចំនួន ៤០.៧៦០ ម សរុបប្រវែងបំពង់ទឹកស្អាតរបស់អង្គភាពមានចំនួន ៧៤៥.៦៥១ ម៉ែត្រ។

ការងារអគ្គិសនី ៖
-បានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន Lica (Cambodia) Co.,Ltd អនុវត្តការងារសាងសង់បណ្តាញអគ្គិសនីក្នុងគម្រោងផែនការទុនវិនិយោគឆ្នាំ២០១៩ មានទីតាំងនៅភូមិកន្ទួត ភូមិចំការឫស្សី ភូមិវត្តរការ ភូមិដាក់សសរ ភូមិបឹងរាំង ភូមិខ្សាច់ពោយ ភូមិអន្លង់វិល ភូមិដំណាក់ហ្លួង ភូមិកំពង់អំពិល ភូមិអូរខ្ជាយ ភូមិច្រាបក្រសាំង ភូមិស្វាយធំ ភូមិព្រែកមហាទេព ភូមិករហាល ភូមិអូរដំបង ភូមិតាគម ភូមិគោកដូង ភូមិព្រែកឆ្តោរ ភូមិគងទុំ ភូមិសំរោងក្នុង ភូមិសំរោងស្នោ ភូមិព្រៃទទឹង ភូមិព្រៃដាច់ ភូមិត្រាង ភូមិដាំស្ពៃ ភូមិអូរស្រឡៅ ភូមិបឹងទឹម ភូមិបត់សាលា ភូមិចំការសំរោង២ ភូមិឥន្ទជិត Feeder6A Feeder7 និង Feeder 9 (កំពីងពួយ) ។
-បានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន S.N.K.R.P Co.,Ltd អនុវត្តការងារបន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញអគ្គិសនីក្នុងគម្រោងផែនការទុនវិនិយោគឆ្នាំ២០២០ ស្ថិតនៅភូមិដំបូកខ្ពស់ ភូមិស្វាយកង់ ភូមិច្រាបវាល ភូមិច្រាបក្រសាំង ភូមិអន្លង់វិល ភូមិវត្តគរ ភូមិដំណាក់ហ្លួង Feeder1 (S109 –S201) Feeder3(ស្ពានថ្មចាស់-រង្វង់មូលព្រាបស) និងFeeder4(អគ្គិសនីបាត់ដំបង-រង្វង់មូលលោកតាដំបងក្រញូង) ។
-បានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន S.N.K.R.P Co.,Ltd អនុវត្តការងារពង្រីកបណ្តាញ អគ្គិសនី MV និង LV ថ្មីជាលក្ខណៈ TURNKEY ក្នុងគម្រោងផែនការទុនវិនិយោគឆ្នាំ២០២០ មានទីតាំងនៅភូមិស្វាយកង់ ភូមិគោកដូង ភូមិពុកឆ្មា ភូមិព្រែកស្នោ Feeder2 (PMT 212-PMT 313) Feeder5 (ភូមិច្រាបក្រសាំង) Feeder6 (ឃ្លាំងច្រាបក្រសាំង-អគ្គិសនីបាត់ដំបង) និង Feeder7 (ភូមិអន្លង់វិល-ភូមិដំបូកខ្ពស់) ក្នុងនោះបានតម្លើង Cross Arm 2,2m បាន ៤៨ set និងតម្លើង Pin & Insulator 22kv (line post insulator and fitting 24 Kv) បានចំនួន ១.២០៦ Set។
-អង្គភាពបានធ្វើការចែកចាយថាមពលជូនដល់អតិថិជនស្ថិតក្នុងអាជ្ញាប័ណ្ណរបស់ខ្លួន មានអតិថិជនសរុប ចំនួន ៦៣.៥៣៥ នាក់ អតិថិជនក្នុងឆ្នាំ២០២២ ដែលរួមមានក្រុងបាត់ដំបងចំនួន ១០ សង្កាត់ និងស្រុកចំនួន៤ គឺ(ស្រុកបាណន់ៈ ផ្នែកខ្លះនៃឃុំភ្នំសំពៅ ផ្នែកខ្លះនៃឃុំឈើទាល, ស្រុកសង្កែៈ ឃុំនរា ឃុំអន្លង់វិល ឃុំវត្តតាមិម ឃុំអូរដំបង១ ឃុំអូរដំបង២ ឃុំរកា, ស្រុកឯកភ្នំៈ ឃុំពាមឯក ឃុំសំរោងក្នុង ឃុំព្រែកខ្ពប ឃុំព្រែកហ្លួង និងឃុំព្រែកនរិន្ទ, ស្រុកថ្មគោលៈ ផ្នែកខ្លះនៃឃុំអូរតាគី និងផ្នែកខ្លះនៃឃុំជ្រៃ)។
-ខ្សែបណ្តាញចែកចាយរបស់អង្គភាព រួមមានបណ្តាញ MV កប់ដីមានប្រវែង ៣៩,២៦គម, បណ្តាញ MV អាកាសមានប្រវែង ៣.០៥៧,៦៥ គម, បណ្តាញ LV កប់ដីមានប្រវែង ៩,៩៨ គម, បណ្តាញ LV អាកាសមានប្រវែង ៦៥០,០៩ គម និងត្រង់ស្វូម៉ាទ័រមានចំនួន ១.១៨៥ គ្រឿង។
-ថាមពលលក់ប្រចាំឆ្នាំ២០២២ មានចំនួន ៥០២.៣៤៦.៣៣០ kWh ។

ការងារគ្រប់គ្រងការធ្វើអាជីវកម្ម ៖
-បានចេញលិខិតអនុញ្ញាតច្បាប់ប្រកបអាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មសរុបចំនួន ១.៧១០ ច្បាប់ និងលិខិតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការសរុបចំនួន ៣៣ ច្បាប់។
-បានចុះណែនាំអាជីវករឲ្យបិទស្លាកថ្លៃលើមុខទំនិញសរុបចំនួន ៥៨ ទីតាំង នៅក្នុងផ្សារក្រុងបាត់ដំបង។
-បានត្រួតពិនិត្យ និងចុះផ្សព្វផ្សាយថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងក្រុងចំនួន ១២០ ទីតាំង មានដូចជា៖ ស្ថានីយ៍ប្រេងឥន្ធនៈ SOKIMEX, ស្ថានីយ៍ប្រេងឥន្ធនៈ PTT, ស្ថានីយ៍ប្រេងឥន្ធនៈ TOTAL, ស្ថានីយ៍ប្រេងឥន្ធនៈ CALTEX និងស្ថានីយ៍ប្រេងឥន្ធនៈ TELA ។
-បានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (Co Form D) ជូនក្រុមហ៊ុននាំចេញកសិផល ទៅប្រទេសថៃ និងវៀតណាមចំនួន ៥៣៨ ច្បាប់ (ដំឡូងមីក្រៀម ១៤៥ ច្បាប់, ក្រូចថ្លុង ៣៣ ច្បាប់។

គម្រោងជម្រុញទីផ្សារកសិកម្មខ្នាតតូច (AIMS) អនុវត្តដោយមន្ទីរពាណិជ្ជកម្ម ៖
ចំណីសត្វ ២៥ ច្បាប់, ម្ទេស ២៧០ ច្បាប់, ស្វាយ ១៥ ច្បាប់ និងសណ្តែកសៀង ៥០ ច្បាប់) ស្មើនឹង ១០៤.៨០០ តោន គិតទឹកប្រាក់ប្រមាណ ៧.៤២៩.០៩៦ ដុល្លា។

ការងារការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ ក.ប.ប ”៖
-ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមបណ្តាទីផ្សារបានចំនួន ២៧ លើក ស្មើនឹង ១១៥ ទីតាំង ដោយបានត្រួតពិនិត្យអនាម័យ និងរបៀបនៃការរៀបចំដាក់តាំងលក់ផលិតផលម្ហូបអាហារ និងសារធាតុគីមី, ថ្នាំកសិកម្ម ), ត្រួតពិនិត្យសុពលភាពនៃការប្រើប្រាស់ (ថ្ងៃ-ខែ-ឆ្នាំផលិត ឬថ្ងៃ-ខែ-ឆ្នាំផុតកំណត់ ប្រើប្រាស់) និងស្លាកសញ្ញាលើសំបកវេចខ្ចប់។
-បានដឹកនាំរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យផលិតផលណែមនៅស្រុកសង្កែ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្ត ដោយត្រួតពិនិត្យទៅលើផលិតផលណែមសាច់ត្រី ណែមស្បែកជ្រូក សង្វាក់សាច់ត្រី ចំនួន ២០ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ (បូរ៉ាក់) និងចុះត្រួតពិនិត្យម្ហូបអាហារនៅក្រុងបាត់ដំបង ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមមានបន្លែចំរុះ ១១ គំរូ ដើម្បីរកសំណល់ថ្នាំកសិកម្មនៅផ្សារបន្លែ ភួពុយ ព្រមទាំងបានត្រួតពិនិត្យគ្រឿងសមុទ្រចម្រុះ បង្កង គុយទាវ (សរសៃតូច-ធំ) មីសរសៃ ប្រហិតសាច់គោ ២១ គំរូ នៅផ្សារធំ (ផ្សារណាត់)។
-បានដកហូតទំនិញជាផលិតផលប្រើប្រាស់ ទំនិញជាម្ហូបអាហារ ដែលខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងមិនមានអនុលោមភាពតាមបទប្បញ្ញត្តិមានទម្ងន់សរុបប្រមាណ ៧៩១,១គក និង ៣៥លីត្រ យកមករក្សាទុកដើម្បីកំទេចចោលតាមនីតិវិធីច្បាប់នៅពេលក្រោយ រួមមានពពុះសណ្តែកផ្ទុកសារធាតុគីមីហាមឃាត់(បូរ៉ាក់) ១២,៥ គក, នំចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទ ២៧,៧ គក, អាល់កុលក្លែងក្លាយ(មេតាណុល) ៧០ ដប ៣៥លីត្រ, ភេសជ្ជៈខូចគុណភាពចម្រុះ ៥៧៧,៣ គក, គ្រឿទេសខូចគុណភាពចម្រុះ ៧៧,៩ គក, ទំនិញខូចគុណភាពចម្រុះ ៥២ គក, ទឹកក្រូច Big ដប់ធំ ៥ ដប, ចាហួយរូបសត្វ ១កេស, នំប៉័ងសាំងវិច ៧ប្រអប់, នំប្រៃ ១១ប្រអប់, មីកំប៉ុង Omachi ៤កំប៉ុង, មីឃ៉ាំឃ៉ាំ ៣៣ កំប៉ុង, ទឹកដោះគោ Milk+Juice (KUN) ២៤ ប្រអប់។
-ចុះអង្កេតនិងត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូបាន ៣៤១ទីតាំង និងចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារបាន ៣៦ លើក ស្មើនឹង ១៦២ទីតាំង រួមមានស្ថានីយ/ដេប៉ូដែលមានភាពអនុលោម ២៣៦ ទីតាំង, ស្ថានីយ/ដេប៉ូដែលមិនមានភាពអនុលោមផ្នែកបទដ្ឋានព័ត៌មាន ១០៥ ទីតាំង, ស្ថានីយ/ដេប៉ូដែលត្រូវពិន័យអន្តរការណ៍មាន ១០៥ ករណី។
-ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារបាន ៣៦ លើកស្មើនឹង ១៦២ ទីតាំង, ពិន័យអន្តរការណ៍ល្មើសនឹងបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារមាន ២២ ករណី។
-ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្អូបអាហារបាន ១៦២ ទីតាំង ស្ថិតនៅក្នុងក្រុងបាត់ដំបង។

ការងារទេសចរណ៍៖
បានទទួលភ្ញៀវចូលមកស្នាក់នៅនិងកម្សាន្តក្នុងខេត្តសរុប ៥៥៥.២៥៨ នាក់ ធៀបនឹងឆ្នាំមុនកើនឡើង ២៤៣,៧០% ក្នុងនោះភ្ញៀវជាតិ ៥៣៦.៧៨៩ នាក់ កើនឡើង ៣៧៨.២២៦ នាក់ និងភ្ញៀវអន្តរជាតិ ១៨.៤៦៩ នាក់ កើនឡើង ១៥.៤៨១ នាក់។

ការងារប្រៃសណីយ៍ និងទូរគមនាគមន៍៖
-ក្រុមហ៊ុនទទួលបញ្ញើប្រៃសណីយសរុបទាំងអស់មាន ២៤ ទីតាំង ក្នុងនោះស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្ម ១៤ ទីតាំង និងមិនទាន់មកស្នើសុំលិខិតអនុញ្ញាតចំនួន ១០ ទីតាំង, ផ្តល់លិខិតអនុញ្ញាតបម្រើសេវាប្រៃសណីយ៍ ១៣ ច្បាប់។
-បានចូលរួមប្រជុំពិភាក្សាសម្របសម្រួល និងផ្តល់កិច្ចសហការដល់គណៈប្រតិភូជំនាញចិន ចុះមកសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង ដែលមានផលប៉ះពាល់ដល់វិស័យទូរគមនាគមន៍។
-បានដឹកនាំប្រតិបត្តិករសហការជាមួយក្រុមហ៊ុនម៉ៅការជីកកាយដាក់ប្រព័ន្ធលូទឹកស្អុយ ដែលមានផលប៉ះពាល់បណ្តាញកាប្លិ៍ក្រោមដី និងលើអាកាស។
-បានដឹកនាំប្រតិបត្តិករទូរគមនាគមន៍ចងសម្អាតខ្សែ ដែលធ្លាក់គ្មានសណ្តាប់ធ្នាប់នៅផ្លូវបត់ទៅចំការដូងមុខភូមិភាគ៥។
-ចំពោះផ្នែកទូរគមនាគមន៍កាប្លិ៍អុបទិកឆ្លងកាត់ខេត្តចំនួន ៣, ស្ថានីយបង្គោលអង់តែន ៧៨៣ ស្ថានីយ, Microwave ៨៣៣គ្រឿង, ក្រុមហ៊ុនទូរស័ព្ទ ៧ក្រុមហ៊ុន, ក្រុមហ៊ុនផ្គត់ផ្គង់សេវាInternet ១១ក្រុមហ៊ុន, ផ្តល់លិខិតអនុញ្ញាតសាលបម្រើអ៊ិនធឺណេតកាហ្វេចំនួន ០៧ ច្បាប់ ។

ការងារអប់រំ៖
-ចំនួនសាលារដ្ឋ ឯកជន និងសហគមន៍សរុបមាន ១.៤៦២ សាលា ក្នុងនោះសាលាមត្តេយ្យសិក្សា ៦៤៦ សាលា បឋមសិក្សា ៦៧៥ សាលា និងមធ្យមសិក្សា ១៤១សាលា ដែលមានចំនួនសិស្សសរុប ២៧១.០៦៧ នាក់ ស្រី ១៣៥.៣៥០ នាក់, សិស្សមត្តេយ្យសិក្សាសរុប ២៤.០៦០ នាក់ ស្រី ១២.២០៦ នាក់, សិស្សបឋមសិក្សាសរុប ១៦៨.៣៦៥ នាក់ ស្រី ៨០.៦៧៣ នាក់, សិស្សមធ្យមសិក្សាសរុប ៧៨.៦៤២ នាក់ ស្រី ៤២.៤៧១ នាក់។
-ចំនួនសាលារៀនរដ្ឋសរុប ១.១៧០ ក្នុងនោះមត្តេយ្យសិក្សា ៣៨៥ សាលា បឋមសិក្សា ៦៥៤ សាលា អនុវិទ្យាល័យ ៩៨ សាលា និងវិទ្យាល័យ ២៩ សាលា បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០២០-២០២១ ចំនួនសាលារៀនមានការកើនឡើង ៦ សាលា ក្នុងនោះមត្តេយ្យសិក្សាកើន ៤ សាលា និងអនុវិទ្យាល័យកើន ២ សាលា។ ចំនួនថ្នាក់រៀនសរុប ៧.៨២៧ ថ្នាក់ ក្នុងនោះមត្តេយ្យសិក្សា ៦៦៩ ថ្នាក់ បឋមសិក្សា ៥.៥៨៦ ថ្នាក់ អនុវិទ្យាល័យ ៦៩៥ ថ្នាក់ និងវិទ្យាល័យ ៨៧៧ ថ្នាក់, ចំនួនសិស្សសរុប ២៥៧.១១៦ នាក់ ស្រី ១២៨.៣១២ នាក់, សិស្សមត្តេយ្យសិក្សាសរុប ១៧.៧៧៧ នាក់ ស្រី ៨.៩៥៨ នាក់, សិស្សបឋមសិក្សាសរុប ១៦៤.៣៣៥ នាក់ ស្រី ៧៨.៨០៤ នាក់, សិស្សអនុវិទ្យាល័យសរុប ៣៣.៤១៧ នាក់ ស្រី ១៧.៨៤០ នាក់, សិស្សវិទ្យាល័យ ៤១.៥៨៧ នាក់ ស្រី ២២.៧១០ នាក់។
-សាលារៀនឯកជនសរុបមាន ៦១ កន្លែង ក្នុងនោះមត្តេយ្យសិក្សា ២៦ កន្លែង បឋមសិក្សា ២១ កន្លែង អនុវិទ្យាល័យ ០១ កន្លែង និងវិទ្យាល័យ ១៣ កន្លែង ចំនួនសិស្សសរុប ៨.៥៩១ នាក់ ស្រី ៤.២៥២ នាក់ សិស្សមត្តេយ្យសិក្សាសរុប ១.៤៨៩ នាក់ ស្រី ៧១៧ នាក់, សិស្សបឋមសិក្សាសរុប ៤.០៣០ នាក់ ស្រី ១.៨៦៩ នាក់, សិស្សអនុវិទ្យាល័យសរុប ២៣ នាក់ ស្រី ១៣ នាក់, សិស្សវិទ្យាល័យ ៣.៦១៥ នាក់ ស្រី ១.៩០៨ នាក់។
-សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិសរុប 10.703នាក់ ស្មើនឹង៩៨,៤% ស្រី ៥.៩៦៣ នាក់ ស្មើនឹង ៩៩,២% ។
-ខេត្តបាត់ដំបងមានគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ១កន្លែង មានឈ្មោះថា វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលបណ្តុះបណ្តាលគរុសិស្សកម្រិតបឋមសិក្សា និងគរុនិស្សិតកម្រិតមូលដ្ឋានបង្រៀននៅ អនុវិទ្យាល័យតាមរូមន្ត ១២+២ និង ១២+៤។ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ មានគរុសិស្ស និង គរុនិស្សិតសរុប ៨៤៥ នាក់ ស្រី ៥៨៧ នាក់ ក្នុងនោះបណ្តុះបណ្តាលតាមរូបមន្ត១២+២ សរុប ៩៩នាក់ ស្រី ៧៦ នាក់ និងបណ្តុះបណ្តាលតាមរូបមន្ត១២+៤ សរុបចំនួន ៧៤៦ នាក់ ស្រី ៥១១ នាក់ និងមានបុគ្គលិកសិក្សាសរុប ១១៤ នាក់ ស្រី ៤១ នាក់។
-គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនសរុបចំនួន ១១ កន្លែង មាននិស្សិតកំពុងសិក្សាពីឆ្នាំទី១ ដល់ឆ្នាំទី៤ សរុប ១១.៦៩៨ នាក់ ស្រី ៦.៨៩៨ នាក់ មានសាស្ត្រាចារ្យ គ្រូបង្រៀនជាជនជាតិខ្មែរ និងបរទេសសរុបចំនួន ៩៦១ នាក់ ស្រី ១៦០ នាក់។

ការងារសុខាភិបាល៖
-បានពិនិត្យពិគ្រោះសរុប ៨៤៤.៦៥២ នាក់, ពិនិត្យផ្ទៃពោះលើកទី៤បាន ១៤.៣១១ នាក់, ពិនិត្យរោគស្រី្ត ១២.៣៨២ នាក់, ពន្យារកំណើត ៤៣.៤៩៨ នាក់, ស្រ្ដីសម្រាលកូននៅមណ្ឌលសុខភាព ១០.៧៨៨ នាក់, ជំងឺភ្នែក ១២.៤៤៥ នាក់, ជំងឺធ្មេញ ៧.៤២៤ នាក់, សុខភាពផ្លូវចិត្ត ១៤.៩៨៦ នាក់, ករណីថ្មីមនុស្សចាស់ ៤៦៩.៨១៨ នាក់ និងកូនក្មេង(ក្រោម៥ឆ្នាំ) ១៤៧.៥៧៧ នាក់។
-បានទទួលអ្នកជំងឺមកសម្រាកពេទ្យដោយមិនគិតរបេង ៣៧.២១៤ នាក់ ជាសះស្បើយចេញពីពេទ្យ ៣៣.០៣៨នាក់ ករណីរបេងសំរាកពេទ្យ ៥២២នាក់ ចំនួនស្រ្ដីសម្រាលកូននៅមន្ទីរពេទ្យបង្អែក ៦.៦៨៣ នាក់ ចំនួនករណីស្លាប់ ៦០៩ ករណី (ជំងឺទូទៅ ៧៨ ករណី វះកាត់ ៩៥ ករណី ជំងឺកុមារ ៥៣ ករណី រោគស្រ្តី ១ ករណី សង្គ្រោះបន្ទាន់ ១៩០ ករណី សង្គ្រោះបឋម ១៨៤ ករណី និងផ្សេងៗ ៨ ករណី) ចំនួនវះកាត់សរុប ៩.០១៩ នាក់ (វះកាត់ធំ ៥.២៩០ នាក់ វះកាត់តូច ៣.៧២៩ នាក់) គ្រុនចាញ់សម្រាកពេទ្យ ០៤ នាក់ និងគ្រុនឈាម ៤៧៩ នាក់។
-បានចាក់ថ្នាំបង្ការជំងឺរបេងចំនួន ១៨.៣៨៧ នាក់, ក្អកមាន់ តេតាណូស ខាន់ស្លាក់ រលាកថ្លើម (ចាក់លើកទី៣)ចំនួន ២២.៣៧៥ នាក់ និងកញ្ជ្រឹល(M1)ចំនួន ២២.៥៨៨ នាក់។
-បានសហការជាមួយអង្គការដៃគូចំនួន ២៩ អង្គការ និងមានការប្រជុំជាមួយអង្គការដៃគូ (Pro-TWGH) ចំនួន ១២ លើក។

ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ៖
-ស្ថិតិសហគ្រាស គ្រឹះស្ថានក្នុងខេត្តសរុបមាន ៧៣៦ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មការនិយោជិតសរុបចំនួន ១៤.៩៧៣ នាក់ ស្រី ៦.២៣៦ នាក់។
-ចុះអធិការកិច្ចសិប្បកម្មឥដ្ឋ ១៦ សហគ្រាស មានកម្មករនិយោជិតសរុប ២៤៤ នាក់ ស្រី ១៥៤ នាក់។
-បានផ្តល់សៀវភៅ-ប័ណ្ណការងារជនបរទេសថ្មីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ៣៤ សហគ្រាស-គ្រឹះស្ថាន មានកម្មករសរុប ៩៩ នាក់ ស្រី ២១ នាក់។
-ចុះទិដ្ឋាកាចូល ២២៩ សហគ្រាស-គ្រឹះស្ថាន មានកម្មករនិយោជិតសរុប ៨៤៥ នាក់ ស្រី ២៦៩ នាក់ និងចុះទិដ្ឋាកាចេញ ៤២៣ សហគ្រាស-គ្រឹះស្ថាន កម្មករនិយោជិតសរុប ១.៤២៨ នាក់ ស្រី ៤២៥ នាក់។
-បានបញ្ជាក់លើវិញ្ញាបនបត្របញ្ជាក់ការសិក្សាសរុបចំនួន ២.៦២៧ នាក់ ស្រី ១.៣២០ នាក់។
-វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបណ្ដុះបណ្ដាលសិស្សសរុប ១.១៤១ នាក់ ស្រី ៣៧១ នាក់។
-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានបណ្តុះបណ្តាលសិស្ស-និស្សិតសរុបចំនួន ១.៩៩៥ នាក់ ស្រី ៦៩៩ នាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងបានបណ្តុះបណ្តាលសិស្ស-និស្សិតចំនួន ៨៩៦ នាក់ ស្រី ១៥៨ នាក់។

ការងារវប្បធម៌ និងវិចិត្រសិល្បៈ៖
-បានដំឡើង និងហាត់ល្ខោនយីកេរឿងប្រវត្តិភ្នំនាងលេម និងរបាំនេសាទថ្មីលើទឹកដីកោះជីវាំង សម្រេចបាន ១០០%។
-បានដំឡើង និងហាត់ឈុតរឿងទន្សាយឆព្វណ្ណរង្សី, របាំមហោរីគ្មានធម្មជាតិគ្មានជីវិត និងហាត់ឈុតអប់រំរឿងហិង្សានាំមកក្តីវិនាស។
-បានសម្តែងសិល្បៈគ្រប់ទម្រង់សរុបចំនួន ៦៨ លើក។
-ហាត់រលឹករបាំចាស់ៗឡើងវិញ (គោះអង្រែ បួងសួង បញ្ជាន់ស្រូវ ច្រូតស្រូវ និងដួងចន្ទ)។
-បានចុះពង្រឹងក្រុមសិល្បៈនៅតាមសាលារដ្ឋ និងឯកជនសរុបចំនួន ០៤ លើក។
-បានសម្ដែងរបាំក្នុងកម្មវិធីសង្រ្កានបាត់ដំបង ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រួមមានរបាំជីវភាពរស់នៅមនុស្សបុរេប្រវត្តិសាស្ត្រនៅល្អាងស្ពានភ្នំទាក់ទ្រាំង របាំបញ្ជាន់ស្រូវ របាំនេសាទ របាំរស្មីដួងចន្ទ របាំកាច់ពោត និងរបាំកន្សែងស្នេហ៍ នៅបរិវេណសួននាគសន្តិភាព។
-បានសម្តែងរបាំជូនពរ និងល្ខោនមហោរីរឿងមានធម្មជាតិមានជីវិត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
-បណ្ណាល័យខេត្ដបានបើកទ្វារជូនសាធារណជនចូលអានសៀវភៅជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃឈប់សម្រាក ចំនួនសាធារណជនចូលអានសៀវភៅមានចំនួន ២១៥ នាក់ ស្រ្តី ១៤០ នាក់, ប្រភេទសៀវភៅដែលសាធារណជននិយមអានមាន កម្មវិធីសិក្សា ២១៥ ដង រឿងព្រេង ៨៤ដង ប្រលោមលោក ៨២ដង វិទ្យាសាស្ត្រ និងបច្ចេកទេស ៤៦ដង សៀវភៅព្រះធម៌ ២១៦ដង សៀវភៅរូបភាពកុមារ ១៩៥ដង និងសៀវភៅផ្សេងៗ ២៤៦ដង។
-សាលពិព័រណ៍រូបភាពខេត្ត បានបើកទ្វារជូនសាធារណជនចូលទស្សនាជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃឈប់សម្រាក សាធារណៈជនចូលទស្សនាសាលពិព័រណ៍រូបភាពខេត្តនៅក្នុងខែមានសរុបចំនួន ១៧ នាក់ ស្រី ១២ នាក់។
-បានទទួលប្លង់ទួលបុរាណចំនួន ១១ប្លង់ ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
-បានចុះកំណត់ដែនការពារទួលបុរាណស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ បានចំនួន ០៦ទួល រួមមានទួលម៉ុងទួលសាស្រ្តា (ស្ថិតនៅក្នុងភូមិនរា), ទួលស្លាកែត (ស្ថិតនៅក្នុងភូមិតាកុក), ទួលអំពិល ទួលព្រះគោ ទួលព្រះគោស៊ីស្មៅ (ស្ថិតនៅក្នុងភូមិបាឡាត់)។
-ចុះទៅវត្តសុវណ្ណភូមិហៅវត្តតាលាស់ថ្មី ដើម្បីពិនិត្យនិងទទួលវត្ថុបុរាណយកមករក្សាទុកនៅសារមន្ទីរខេត្ត មានដូចជា កាក់រូបសត្វមាន់ធ្វើអំពីស្ពាន់ ៣.៨២០ កាក់ ប្រអប់ប្រាក់ ១ បំណែកកុលាលភាជន៍ ២០បំណែកកាក់ឥណ្ឌូចិន ៣៣ កាក់ កាក់សៀម ១៣ កាក់ បំណែកជើងពាន ១៥ បំណែក ដន្លាប់តូច ១ ក្រវិល ១ ចំហៀង ចិញ្ចៀន ១ វង់ ប្រាក់ដួង ១ ចំហៀង កណ្ដឹង ២ បំណែកដែក ១ដុំ (ដងដាវ) និងសន្លឹកប្រាក់ចំនួន ១ សន្លឹក។

ការងារកិច្ចការនារី៖

-បានបញ្ចប់ដំណើរការវគ្គបណ្ដុះបណ្ដាលកាត់ដេរ អ៊ុតសក់ សំអាងកាយ ឆ្នាំ២០២២ ក្នុងស្រុកកំរៀង សំឡូត ភ្នំព្រឹក និងស្រុកថ្មគោល សិស្សសរុបចំនួន ២២០ នាក់។
-បានចូលរួមវគ្គបណ្ដុះបណ្ដាលសរុប ០៩ លើក អ្នកចូលរួម ៨២៨ នាក់ ស្រី ២៥៩ នាក់ ស្ដីពី ៖ ការឆ្លុះបញ្ចាំងការអនុវត្តប្រចាំឆ្នាំលើគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ការលើកកម្ពស់ផលិតផលខ្មែរ ការធ្វើអាជីវកម្មរបស់ពាណិជ្ជកម្មកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់, សហគ្រិនភាពរបស់សហគ្រិនស្ដ្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម, ស្ដ្រីក្នុងវិស័យសាធារណៈលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍយុទ្ធសាស្ដ្រសេដ្ឋកិច្ចនៅខេត្តបាត់ដំបង។
-បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សីលធម៌សង្គម និងបំណិនជីវិត» រយៈពេល ២ថ្ងៃ ដល់លោកស្រីអភិបាលរងក្រុងស្រុក លោកស្រីប្រធាន គកសក ក្រុងស្រុក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង/ស្រុកទាំង១៤ អ្នកចូលរួម ៥១នាក់ ស្រី ៤៨នាក់ នៅមន្ទីរកិច្ចការនារីខេត្ត។
-បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី «សមភាពយេនឌ័រ និងបរិយាប័ន្ន និងវិធានការការពារជំងឺកូវីដ-១៩» ចំនួន ០៣ លើក ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន០៣ អ្នកចូលរួម ៨១ នាក់ ស្រី ៦៦ នាក់។

ការងារធម្មការ និងសាសនា៖
វត្តទាំងពីរគណៈសរុបមាន ៣៨៥ វត្ត ព្រះសង្ឃសរុប ៥.៧៨៧ អង្គ (ភិក្ខុមាន ៣.៩៩៨អង្គ) ក្នុងនោះ៖
-គណៈមហានិកាយមាន ៣៧០ វត្ត ព្រះសង្ឃសរុប ៥.៥៣២ អង្គ (ភិក្ខុមានចំនួន ៣.៧៨៩ អង្គ)
-គណៈធម្មយុត្តិកនិកាយមានចំនួន ១៥ វត្ត ព្រះសង្ឃសរុប ២៥៥ អង្គ ( ភិក្ខុមានចំនួន ២០៩ អង្គ)
-អាចារ្យមានចំនួន ១.២៧៥ នាក់ និងគណៈកម្មការចំនួន ២.៤៩៣ នាក់។
-តាជីមានចំនួន ២៣៨ នាក់ យាយជីមានចំនួន ៦៦១ នាក់ និងក្មេងស្នាក់នៅក្នុងវត្ត ៨១៩ នាក់។

ការងារសំណង់ ៖
បានចេញលិខិតអនុញ្ញាតសាងសង់ដោយរដ្ឋបាលខេត្តសរុបចំនួន ៦៦ គម្រោង (ផ្ទះល្វែង ២៦, ឃ្លាំង ០៩, ភូមិគ្រឹះ ០៦, សំណង់សាធារណៈ ០៦, សំណង់លំនៅឋាន ០៨, សំណង់ឧស្សាហកម្ម ០២, សំណង់ពាណិជ្ជកម្ម ០៧ និងសំណង់ផ្សេងៗ ០២) មានផ្ទៃក្រឡាសំណង់សរុប ៩០.៤៦៦,៦៣ ម២ ដែលមានទុនវិនិយោគប្រមាណ ២៦.៥៩០.២៧៤,៤ ដុល្លារ ។

ការងារអនាម័យ ៖
-បានចុះស្រង់ទិន្នន័យកែច្នៃប្លាស្ទិកចំនួន ២ ទីតាំង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
-ចុះបើកវគ្គស្តីពីការអប់រំផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ប្លាស្ទិក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១១៣ ចំនួន ០៣ លើក។
-បានចុះស្វែងរក ពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងដីបម្រុងទុកសម្រាប់ធ្វើជាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ដែលក្រុមការងារក្រសួងបរិស្ថានបានកំណត់នៅលើផែនទីចំនួន ០២លើក នៅស្រុកចំនួន ០៥ រួមមានស្រុកគាស់ក្រឡ ស្រុកបាណន់ ស្រុកសំឡូត ស្រុកថ្មគោល និងស្រុកភ្នំព្រឹក។
-បានសហការជាមួយមន្ទីរទេសចរណ៍ ចុះធ្វើការណែនាំម្ចាស់អាហារដ្ឋាន និងក្លឹបកំសាន្ដអំពីបញ្ហាការ រំខានដោយសម្លេង និងដើម្បីពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថានចំនួន ០៦ ទីតាំង។

ការងារជួសជុល និងថែទាំផ្លូវ ៖
-ការងារជួសជុលខួបប្រចាំឆ្នាំ២០២២ ៖ បានជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៦BB2 ក្រាលកៅស៊ូ DBST ចាប់ពីគ.ម ១៨+៥០០ ដល់គ.ម ២៣+១០០ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ប្រវែង ៤,៦ គម សម្រេចបាន ១០០%។
-ការងារថែទាំខួបប្រចាំឆ្នាំ២០២២ អនុវត្តបាន ១០០% រួមមានជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧A ក្រាលកៅស៊ូ DBST ចាប់ពីគ.ម១៣+៨០០ ដល់គ.ម១៧+០០០ ស្ថិតក្នុងឃុំបាយដំរាំ ស្រុកបាណន់ ប្រវែង ៣,២ គម, Overlay បេតុងកៅស៊ូ AC និងក្រាលកៅស៊ូ DBST លើចិញ្ចើមផ្លូវសងខាង និងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគ.ម២៨៨+០០០ដល់គ.ម២៩០+០០០ (ខាងស្តាំ) ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ប្រវែង ២ គម និងចន្លោះ គ.ម ២៨២+៥០០ ដល់គ.ម ២៨៨+០០០ ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ប្រវែង ៥,៥ គម, ស្ថាបនាជញ្ជាំងទប់ដីការពារតួផ្លូវត្រង់ក្បាលស្ពានវត្តគរលើផ្លូវជាតិលេខ៥៧ ចាក់បេតុងត្រង់គ.ម០២+៥០០ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ប្រវែង ១៥០ ម, ជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧B9 ក្រាលដីល្បាយថ្មចាប់ពីគ.ម០០+០០០ដល់គ.ម១៣+៦០០ ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ប្រវែង ១៣,៦ គម, ជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧៣ ក្រាលដីល្បាយថ្មចាប់ពីគ.ម០០+០០០ ដល់គ.ម០៨+៥០០ ស្ថិតក្នុងឃុំស្តៅ និងឃុំអណ្តើកហែប ស្រុករតនមណ្ឌល ប្រវែង ៨,៥គម។ ចំពោះការជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧១B ក្រាលកៅស៊ូDBST ចាប់ពីគ.ម០០+០០០ដល់គ.ម០២+១០០ ស្ថិតក្នុងឃុំភ្នំសំពៅ ប្រវែង ២,១ គម សម្រេចបាន ៧៨%។
-ការងារជួសជុលបន្ទាន់ប្រចាំឆ្នាំ២០២២ សរុប ៨ខ្សែ សរុបប្រវែង ១៧,៤គម អនុវត្តបាន១០០% រួមមានជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៦BB២ ក្រាលកៅស៊ូSBST ចាប់ពីគ.ម០៩+៧០០ដល់គ.ម១៧+៥០០ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ប្រវែង ២,១ គម, កំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូ SBST ចាប់ពី គ.ម២០+៥៦០ដល់គ.ម២១+៥៥០ ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ប្រវែង ០,៧៥ គម, កំណាត់ផ្លូវខេត្តលេខ ១៥៤H៤ ក្រាលកៅស៊ូ SBST ចាប់ពីគ.ម០២+៩៧០ ដល់គ.ម០៣+៧០០ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ប្រវែង ០,៧៣ គម, កំណាត់ផ្លូវខេត្តលេខ ១៥៧B៤ ក្រាលដីល្បាយថ្មចាប់ពីគ.ម០០+០០០ ដល់គ.ម ០៣+៤០០ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ប្រវែង ៣,៤គម, កំណាត់ផ្លូវខេត្ត១៥៧០A ក្រាលដីល្បាយថ្មចាប់ពីគ.ម០៧+៤០០ ដល់គ.ម១០+១៥០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ក្រាលដីល្បាយថ្ម ២,៧៥ គម, កំណាត់ផ្លូវខេត្តលេខ ១៥៩៤A ក្រាលដីល្បាយថ្មចាប់ពីគ.ម ០៧+៤៩០ ដល់គ.ម១០+២១០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ប្រវែង ២,៧២ គម, កំណាត់ផ្លូវខេត្តលេខ ១៥៧០A ក្រាលដីល្បាយថ្មចាប់ពីគ.ម០០+០០០ ដល់គ.ម០២+៩៥០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ប្រវែង ២,៩៥ គម និងជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧B៧ ក្រាលដីល្បាយថ្មចាប់ពីគ.ម ០៩+៣០០ ដល់គ.ម១៣+៣០០ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល ប្រវែង ២ គម។
-ការងារថែទាំផ្លូវជាប្រចាំឆ្នាំ២០២២ ផ្លូវជាតិកម្រាលកៅស៊ូសរុប ៧ខ្សែ សរុបប្រវែង ៣៥៧,៨៨គម អនុវត្តបាន ១០០% រួមមានផ្លូវជាតិលេខ៥ ប្រវែង ១២ គម(រង្វង់មូលព្រាបស គ.ម២៩០+០០០ ដល់អូរតាគី គ.ម៣០២+000), ផ្លូវជាតិលេខ៥៧ ប្រវែង ៣៩,៩៣ គម (រង្វង់មូលព្រាបស គ.ម 00+000 ដល់ អូររោងគុក គ.ម៦៥+៧៨០), ផ្លូវជាតិលេខ៥៧-៧ ប្រវែង ៥៦,៧៩ គម (គ.ម00+000 ដល់ច្រក៤០០ គ.ម៥៦+៧៩០), ផ្លូវជាតិលេខ៥៧B ប្រវែង ៩០,២៦ គម (ថ្មគោលគ.ម00+000 ដល់សំពៅលូន គ.ម៩០+២៦០), ផ្លូវជាតិលេខ៥៧B1 ប្រវែង ៧០ គម (បវេល គ.ម00+000 ដល់ភ្នំព្រឹក គ.ម៧0+000), ផ្លូវជាតិលេខ៥៧B2 ប្រវែង ១៦,១០ គម (ភូមិ៣០ គ.ម00+000 ដល់កំរៀង គ.ម១៦+១00) និងផ្លូវជាតិលេខ៥៩ ប្រវែង ៧២,៨០ គម (បឹងបេង គ.ម៥០+៨០០ ដល់ភ្នំកុយគ.ម ១២៣+៦០០)។
-ការងារថែទាំផ្លូវជាប្រចាំឆ្នាំ២០២២ ផ្លូវខេត្តកម្រាលកៅស៊ូសរុប ១៤ ខ្សែ ប្រវែង ១៩១,០៧ គម អនុវត្តបាន ១០០% រួមមានផ្លូវខេត្តលេខ១៥៤H ប្រវែង ៩,៥៥ គម ផ្លូវជាតិលេខ៥ (គ.ម00+000 ដល់ពេទ្យពពីរ គ.ម ១0+000), ផ្លូវខេត្តលេខ១៥៤H២ ប្រវែង ៨,៧គម (អូរមុន្នី២ គ.ម00+000ដល់វត្តជំពូព្រឹក គ.ម0៧+000), ផ្លូវខេត្តលេខ១៥៦ ប្រវែង ១១ គម (ស្ពានថ្មថ្មី គម00+000 ដល់ព្រែកខ្ពប គ.ម១១+000), ផ្លូវខេត្តលេខ១៥៦A ប្រវែង ១៣ គម (ស្ពានថ្មថ្មី គ.ម00+000 ដល់ឯកភ្នំ គ.ម ១៣+000), ផ្លូវខេត្តលេខ១៥៦A១ ប្រវែង ១៥,៨៥ គម (ក្តុលដូនទាវ គ.ម00+000 ដល់ស្តុបមុនីវង្សផ្លូវជាតិលេខ៥ គ.ម១៥+៨៥០), ផ្លូវខេត្តលេខ ១៥៦B ប្រវែង ៩,២០ គម (កែងត្រាងផ្លូវជាតិលេខ៥ គ.ម00+000 ដល់ឯកភ្នំផ្លូវ១៥៦A១ គ.ម ០៩+២០០), ផ្លូវខេត្តលេខ ១៥៦BB២ ប្រវែង ១៨,៥០ គម (ផ្សារនរាគ.ម00+000 ដល់ប្រាសាទបាសែត គ.ម ១៨+៥00), ផ្លូវខេត្តលេខ១៥៧ ប្រវែង ២៤,៨ គម (បំបែកផ.ជ៥ គ.ម 00+000 ដល់គាស់ក្រឡ គ.ម ២៤+៨00), ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៨,៨ គម (បំបែកផ.ជ៥ គ.ម 00+000 ដល់រាំងក្រោល គ.ម0៨+៨00) , ផ្លូវខេត្តលេខ១៥៩B ប្រវែង ៦,៣៧ គម (ក្បាលខ្មោច គ.ម 00+000 ដល់បឹងរាំង គ.ម0៦+៣៧០) , ផ្លូវខេត្តលេខ១ ប្រវែង ១៤,៨០ គម (សឿ ១៩+៨០០ ដល់បវេល គម ៣៤+៦០០), ផ្លូវខេត្តលេខ១៥៧០ ប្រវែង ១២,២ គម (ក្រពើកើត គ.ម០៨+000 ដល់អាងកំពីងពួយ គ.ម១៦+000) , ផ្លូវខេត្តលេខ១៥៧១ ប្រវែង ៦,៧០ គម (ប្រាសាទ បាណន់គ.ម១៩+000 ដល់ភូមិស្នឹង គ.ម៤៥+៧០០) និងផ្លូវខេត្តលេខ ១៥៧១A ប្រវែង ១១,៦ គម (បំបែកផ.ជ៥៧ គ.ម 00+000 ដល់បាយដំរាំ គ.ម ១១+៦០០)។
-បានថែទាំផ្លូវខេត្តកម្រាលដីល្បាយថ្ម ២៤ ខ្សែ សរុបប្រវែង ៤១៧,៥៨ គម អនុវត្តបាន ១០០% រួមមានផ្លូវខេត្តលេខ ១៥៦A ប្រវែង ៧គម (រហាលសួង គ.ម១៣+000 ដល់ព្រែកត្រប់ គ.ម២០+000), ផ្លូវខេត្តលេខ ១៥៦B១ ប្រវែង ៦គម(ក្លោងទ្វារវត្តត្រស់ផ្លូវជាតិលេខ៥ គ.ម00+000 ដល់ព្រែកត្រប់ គ.ម 0៦+000), ផ្លូវខេត្តលេខ ១៥៦BB៣ ប្រវែង១៦,៥០ គម(តាប៉ុនគ.ម00+000 ដល់បឹងទឹម គ.ម១៦+៥០០), ផ្លូវខេត្តលេខ ១៥៦BB៤ ប្រវែង ១០,៦០ គម (បាសែត គ.ម00+000 ដល់ភូមិសម្តេច គ.ម១០+៦០០), ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៦,២០គម (រាំងក្រោល គ.ម១៣+៨00 ដល់បាណន់គ.ម ២0+000), ផ្លូវខេត្តលេខ១៥៧B១ ប្រវែង ១៣ គម (ប៊ួរគ.ម05+000 ដល់កំប្រង់ គ.ម១៨+000), ផ្លូវខេត្តលេខ ១៥៧B២ ប្រវែង ៣២ គម(បឹងប្រាំ ផ្លូវ៥៧បេ គ.ម0០+000 ដល់ភូមិស្រះទឹក ផ្លូវ៥៧B១ គ.ម៣២+000), ផ្លូវខេត្តលេខ ១៥៧B៣ ប្រវែង ១០ គម (បន្សាយត្រែងផ្លូវ៥៧B គ.ម0០+000 ដល់រូងជ្រៃផ្លូវ៥៧B គម១0+000), ផ្លូវខេត្តលេខ ១៥៩B២ ប្រវែង ១៦,៤ គម (មេច្បារគ.ម0០+000 ដល់ល្វាគ.ម១៦+៤00), ផ្លូវខេត្តលេខ ១៥៩C១ ប្រវែង ៩,៨ គម មណ្ឌលសុខភាពព្រៃខ្ពស់គ.ម0០+000 ដល់ក្លោងទ្វារវត្តព្រៃខ្ពស់ គ.ម0៩+៨00), ផ្លូវខេត្តលេខ១៥៧០ ប្រវែង ១៤,៨០ គម (ភ្នំវែង គ.ម២២+000 ដល់អូរដូនពៅ គ.ម៣៦+៨00), ផ្លូវខេត្តលេខ ១៥៧០A ប្រវែង ១៧ គម (កប់ចិន គ.ម00+000 ដល់ព្រៃធំ គ.ម១៧+000), ផ្លូវខេត្តលេខ ១៥៧០B ប្រវែង ១១,៣ គម (បន្ទាយទាហាន គ.ម00+000 ដល់ភូមិទំនប់តាកួន គម១១+៣00), ផ្លូវខេត្តលេខ១៥៧១A ប្រវែង ២៧,៥គម (កន្ទឺ២ គម១៧+៨00 ដល់ភូមិត្រពាំងទ្រា គ.ម៤៥+៣00), ផ្លូវខេត្តលេខ១៥៧១B ប្រវែង ៩,៤ គម(ភ្នំសំពៅ គ.ម00+000 ដល់សាលារៀនថ្កូវ គ.ម0៩+៤00), ផ្លូវខេត្តលេខ ១៥៧៣ ប្រវែង ១៤,៤០ គម (ផ្លូវលេខ៥៧ គ.ម00+000 ដល់ផ្លូវលេខ១៥៧៣A គ.ម១៤+៤00), ផ្លូវខេត្តលេខ១៥៧៣A (ផ្លូវអក្សរតេ)ប្រវែង២៧គម(ចែងមានជ័យគ.ម00+000 ដល់អក្សរតេ គ.ម២៧+000), ផ្លូវខេត្តលេខ១៥៧៧A (ផ្លូវសំឡូត)ប្រវែង២៤,៦ គម (បំបែកសំឡូត គ.ម00+000 ដល់តាតោកគ.ម ២៤+៦00),ផ្លូវខេត្តលេខ ១៥៧៧A១ (ផ្លូវគាស់ក្រឡ)ប្រវែង ១៤,៥គម (ឆ្នាល់មាន់ គ.ម២៤+៥00 ដល់វាលចំបាំង គ.ម៣៩+000), ផ្លូវខេត្តលេខ ១៥៧៧B១ ប្រវែង ១៩ គម (រ៉ែដែក គ.ម00+000 ដល់ផ្លូវអក្សរតេ គ.ម១៩+000), ផ្លូវខេត្តលេខ ១៥៩១ ប្រវែង ៥៣,៧៨ គម(អូរសុពណ៌ គ.ម00+000 ដល់កំរៀង គ.ម0៥៣+៧៨០), ផ្លូវខេត្តលេខ ១៥៩១A ប្រវែង ២០,៥ គម (ភូមិសាមគ្គី គ.ម00+000 ដល់ភូមិសាមគ្គី គ.ម២២+៨00), ផ្លូវខេត្តលេខ ១៥៩១B ប្រវែង ១៣,៥០ គម (ភូមិត្រាង គ.ម00+000 ដល់ភូមិភ្នំ១០០ គ.ម១៣+៥០០) និងផ្លូវខេត្ត១៥៩៤A ប្រវែង ២២,៨គម(ភូមិច្រាំងបាក់ គ.ម00+000 ដល់ផ្លូវបាដាក គ.ម២២+៨00)។

ការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៖
-បានធ្វើការផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពសរុបចំនួន ១០.៤៥៩ លើក (កើន ៧៣២ លើក) មានអ្នកចូលរួមសរុបចំនួន ៤១០.៣០៩ នាក់ ស្រី ១២២.២៣៧ នាក់។
-បានរៀបចំធ្វើវេទិកាសាធារណៈស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពសរុបចំនួន ៧.៤២៨ លើក (កើន ១.០៣៣ លើក) មានអ្នកចូលរួមសរុបចំនួន ២២៦.៦៩០ នាក់ ស្រី ៩៤.៧៤៧ នាក់។
-ប្រជាការពារមានចំនួន ៧.៧៦៨ ក្រុម ចែកចេញជា ៧៣៤ ក្រុម និងមានសកម្មភាពចំនួន ៧៣៤ក្រុម។

———————————————————————-

ឆ្នាំ២០២១

ការងារកសិកម្ម ៖

ផ្ទៃដីដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៣៩៧.៦២៨ ហិកតា ស្មើនឹង ១២០,៤៩% នៃផែនការ ៣៣០.០០០ ហិកតា។  រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តចំនួន ២០៥.៥៩៧ ហិកតា    ស្មើនឹង ៨៣,៨៣% នៃផែនការ ២៤៥.២៥០ ហិកតា។​

ការងារព្រៃឈើ ៖

កូនឈើសល់ពីឆ្នាំមុន ៨៣.១២៩ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ ៩៥​.៥៩៥ ដើម, ដាំនិងចែកចាយ​កូន​ឈើ​ ៩១.៤០៤ ដើម និង​កូនឈើនៅសល់​ក្នុងថ្នាល​​ចំនួន ៨៧.៣២០ ដើម។​​​​

ការងារធនធានទឹក និងឧតុនិយម

បានជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៨ គម្រោង រួមមាន ៖

-គម្រោងទំនប់សាលាតាអននៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ អនុវត្តបាន ៩៧,៥០%

-គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចបឹងទន្លេសាប (CP11) ប្រព័ន្ធធារាសាស្ត្ររាមគន់ និងប្រឡាយពោធិ៍នៅឃុំជ្រៃ ឃុំតាលាស់ និងឃុំគារ ស្រុកមោងឫស្សី អ​នុវត្តបាន ១០០%

-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ឃុំបាសាក់ ស្រុករុក្ខគិរី អនុវត្តបាន ៦០,៥០%

-ប្រឡាយ តា សុវណ្ណ ឃុំកំពង់ព្រៀង ស្រុកសង្កែ អនុវត្តបាន ១០០%

-សំណង់ស្ទាក់ទឹកស្ទឹងកុយ ឃុំតាក្រី ស្រុកកំរៀង អនុវត្តបាន ១០០%

-ស្ដារ និងធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ធារាសាស្រ្តអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន ៧៨%

-ស្តារ  ​​​​និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន ៥០%

-គម្រោងជួសជុលខួបប្រឡាយសំណង់ទ្វារ កំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន១០០​%

ការងារឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖

ចំនួនមូលដ្ឋានរោងចក្រធុនធំមាន (ច្បាប់វិនិយោគ) ចំនួន ១៧ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លារ និងផ្តល់ការងារដល់បុគ្គលិក និងកម្មករ ២.៣១៦ នាក់ ស្រី្ត ១.៥៥៦ នាក់។

មានឧស្សាហករ សិប្បករ និងសេវាករ មកស្នើសុំប្រកាស​បង្កើតរោងចក្រ សិប្បកម្មថ្មី និងបន្តវិញ្ញា​បនបត្រ​​​ដំណើរការនៅច្រកចេញចូលតែមួយរបស់មន្ទីរ និងក្រសួងបានចំនួន ៧៧ មូលដ្ឋាន។

ការងាររ៉ែ​ និង​ថាម​ពល​ ៖

សហការជាមួយក្រុមការងារនាយកដ្ឋានអាជីវកម្មរ៉ែសំណង់ ចុះពិនិត្យ និងវាយតម្លៃទីតាំងគ្រោង  ស្នើសុំអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មចំនួន ០៦ ទីតាំង ក្នុងនោះអាជីវកម្មថ្មអារ ទីតាំង ស្ថិតនៅឃុំអូរសំរិល ឃុំមានជ័យ ស្រុកសំឡូត, ឃុំកំរៀង ស្រុកកំរៀង, ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងអាជីវក​ម្ម​​ថ្មសំណង់ ទីតាំង ស្ថិតនៅតំបន់ភ្នំណាំសាប ស្រុកសំពៅលូន។

ការគ្រប់គ្រងវិស័យថាមពល

-ខេត្តបាត់ដំបងមានសេវាករអគ្គិសនីសរុប ៣០ អាជ្ញាបណ្ណ ក្នុងនោះអគ្គិសនីEDC បាត់ដំបង ចំនួន

-តបណ្តាញអគ្គិសនីចូលដល់ភូមិ ៨០៩ ភូមិ/៨២៨ ភូមិ ស្មើនឹង ៩៦,៥៣%

-អគ្គិសនីប្រើប្រាស់ទូទាំងខេត្ត ដែលមានប្រជាជនប្រើប្រាស់សរុបចំនួន ១៨៦.៩៤៩ ខ្នងផ្ទះ។

ការគ្រប់គ្រងវិស័យប្រេងកាត

ស្ថានីយប្រេងក្នុងខេត្តបាត់ដំបងសរុបមាន ៣១៩ ស្ថានីយក្នុងនោះមានច្បាប់ ១២៣ ស្ថានីយ, លិខិតអនុញ្ញាតដំណើរការស្ថានីយចំនួន១០៥ និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស​សុវត្ថិភាពស្ថានីយ​ចំនួន១៦

ការងាររដ្ឋាករទឹក ៖

បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ១១.៤៨៧.១៧៧, ផលិតទឹកស្អាតបាន ១០.៦២៩.៣១៦ , អត្រាទឹកបាត់បង់ ,៨៣%

ការងារ​គ្រប់​គ្រង​ការ​ធ្វើ​អាជីវកម្ម​​ ៖

-ចេញលិខិតអនុញ្ញាតច្បាប់ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មសរុប ៨៨០ ច្បាប់ ក្នុងនោះ​ប្រភេទពាណិជ្ជកម្ម ៤៩៨ ច្បាប់ សេវាកម្ម ៣២១ ច្បាប់ សិប្បកម្ម ៣៥ ច្បាប់ និងប្រេង-ឧស្ម័ន ២៦ ច្បាប់។

-ចេញលិខិតប្រកបអាជីវកម្មលោហៈធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការចំនួន ៦៧ ច្បាប់។

-ទទួលលិខិតសុំចុះបញ្ជីពាណិជ្ជកម្មបង្កើតសាខាក្រុមហ៊ុនក្នុងខេត្តបាត់ដំបងចំនួន ៦២ ទីតាំង សរុបទិន្នន័យ​ទទួលបាន​លិខិតប្រកាស​ចុះបញ្ជី​ពាណិជ្ជកម្ម​​​ចំនួន ៧៨១ ទីតាំង ក្នុងនោះក្រុមហ៊ុន ៣៤៣, សាខាក្រុមហ៊ុន ៣៦០ និងសហគ្រាស ៧៨

ការងារទេសចរណ៍

បានទទួលភ្ញៀវសរុបចំនួន ១៦១.៥៥១  នាក់   ធៀបនឹងឆ្នាំមុនថយចុះ ៦៧,៩៩​%​   ក្នុងនោះភ្ញៀវជាតិ ១៥៨.៥៦៣ នាក់ ថយចុះ ៦៦,៣៣% និងភ្ញៀវ​អន្ដរ​ជាតិ​ ២.៩៨៨ នាក់ ថយចុះ ៩១,១៨%

ការងារអប់រំ

ស្ថិតិសាលារៀនរដ្ឋសរុប ១.១៦៤សាលា ក្នុងនោះមត្តេយ្យសិក្សា ៣៨៥សាលា បឋមសិក្សា ​៦៥៤សា​លា​  អនុវិទ្យាល័យ ៩៦ សាលា និងវិទ្យាល័យ ២៩ សាលាបើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៩-២០២០ ចំនួនសាលារៀនមានការកើនឡើង ១៧សាលា  ក្នុងនោះមត្តេយ្យកើន ១២សាលា និងបឋមសិក្សាកើន សាលា។

ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ

ស្ថិតិសហគ្រាស គ្រឹះស្ថានក្នុងខេត្តសរុបមាន ៧២៨ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មការនិយោជិតសរុបចំនួន ១៥.១៩៦ នាក់ ស្រី ៦.៣០៥ នាក់។

ការងារធម្មការ និងសាសនា

វត្តទាំងពីរគណៈសរុបមាន ៣៨៥ វត្ត ព្រះសង្ឃសរុប ៦.២៧៦អង្គ (ភិក្ខុមាន ២.០២៦អង្គ) ក្នុងនោះ៖

-គណៈមហានិកាយមាន ៣៧០ វត្ត ព្រះសង្ឃសរុប ៦.០២១ អង្គ (ភិក្ខុមានចំនួន ១.៩៨០ អង្គ)

-គណៈធម្មយុត្តិកនិកាយមានចំនួន ១៥ វត្ត ព្រះសង្ឃសរុប ២៥៥ អង្គ ( ភិក្ខុមានចំនួន ៤៦ អង្គ)

-អាចារ្យមានចំនួន ១.៤៦១ នាក់ និងគណៈកម្មការចំនួន ២.៧២៥ នាក់។

-តាជីមានចំនួន ៣០៥ នាក់ យាយជីមានចំនួន ៧៣២ នាក់ និងសិស្ស-សិស្សនិស្សិតស្នាក់នៅ ក្នុងវត្តមានចំនួន ៤០២ នាក់។

—————————————————————————————————————

ឆ្នាំ២០២០

ការងារកសិកម្ម ៖

ផ្ទៃដីដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៣៧៤.០៣០ ហិតា ស្មើនឹង ១១៥,៧៣% នៃផែនការ ៣២៣.២០០ហិតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តបានចំនួន ២៣០.៦៤៦ ហិតា ស្មើនឹង ៨៣,២៤% នៃផែនការ ២៧៦.១០០ ហិតា។​

ការងារព្រៃឈើ ៖

កូនឈើសល់ពីឆ្នាំមុន ៦៥.១២៣ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ ១១៣.២៨៣ ដើម, ដាំនិងចែកចាយ​កូន​ឈើ​ ៩៥.២៧៧ ដើម និង​កូនឈើនៅសល់​ក្នុងថ្នាល​​ចំនួន ៨៣.១២៩ ដើម។

ការងារធនធានទឹក និងឧតុនិយម

+ បានជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៣ គម្រោង រួមមាន ៖

​-គម្រោងទំនប់សាលាតាអន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ

-គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចបឹងទន្លេសាប (CP11) ប្រព័ន្ធ​ធារា​សា​ស្ត្រ​​​​​​​​រាមគន់ និងប្រឡាយពោធិ៍ ស្ថិតនៅឃុំជ្រៃ ឃុំតាលាស់ និងឃុំគារ ស្រុកមោងឫស្សី

-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅឃុំបាសាក់ ស្រុករុក្ខគិរី។

+ បានដំណើរការការងារថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្រ្តចំនួន ១៦ គម្រោង រួមមានប្រឡាយចបកាប់ ប្រឡាយមុខបួន ​​​​​​​​​​ប្រឡាយទួលស្នាយ ប្រឡាយទួលបល្ល័ង្ក អាងបាដាកនិងប្រឡាយ​មេ​ ប្រឡាយបឹងថ្កូវ អាងដង្កោនិងប្រឡាយមេ អាងភាស អាងទី២កំពីងពួយ ប្រឡាយ​ស្វាយអា ប្រឡា​យ​​​​​​យោធា ប្រឡាយអ៊ិម៩ ភ្លឺអាងនិងប្រឡាយមេអាងកំពីងពួយ ទ្វារទឹក​សំណង់តាហែន ទ្វារទឹកទំនប់​ពហុបំណងបាត់ដំបង និងប្រឡាយបឹងខ្ទុំ ស្ថិតក្នុងស្រុកថ្មគោល សង្កែ ឯកភ្នំ បាណន់ បវេល និងស្រុករតនមណ្ឌល។

ការងារឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖

-ចំនួនមូលដ្ឋានរោងចក្រធុនធំមាន (ច្បាប់វិនិយោគ) ចំនួន ១៥ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥  ដុល្លារ និងផ្តល់ការងារដល់បុគ្គលិក និងកម្មករ ២.៣៣៦នាក់ ស្រី្ត ១.៥៦០នាក់។

-ឧស្សាហករ សិប្បករ និងសេវាករ មកស្នើសុំប្រកាស​បង្កើតរោងចក្រ សិប្បកម្មថ្មី និងបន្តវិញ្ញា​បនបត្រ​​​ដំណើរការនៅច្រកចេញចូលតែមួយរបស់មន្ទីរបានចំនួន ៩៩ មូលដ្ឋាន។

ការងាររ៉ែ​ និង​ថាម​ពល​ ៖

-នាំចេញម្សៅរ៉ែមាសទៅក្រៅប្រទេសសរុប ១៦២​​ តោន ដោយ ក្រុមហ៊ុន ភូ យ៉ាង នៅតំបន់ភ្នំព្រឹក។

-ចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍វាយតម្លៃ និងផ្តល់មតិបច្ចេកទេសលើពាក្យស្នើសុំអាជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែសម្រាប់អាជីវកម្មសិប្បកម្មធនធានរ៉ែសរុបចំនួន ៤៩ ទីតាំង ស្មើនឹង ៣០ លើក រួមមានដីក្រហម ០៦ ទីតាំងរណ្តៅដី ០៤ ទីតាំង ដីចល័ត ៣៥ ទីតាំង ខ្សាច់បក ០១ ទីតាំង និងបូមខ្សាច់តាមស្ទឹង ០៣ ទីតាំង។

ការងាររដ្ឋាករទឹក ៖

-បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ១០.៧៣៥.៨៦៧, ផលិតទឹកស្អាតបាន ៩.៩២៧.៩៤៧, អត្រាទឹកបាត់បង់ ៧,៩៥%

-ពង្រីកបំពង់ទឹកស្អាតសរុបចំនួន ៤៥.៨៧៩ ម៉ែត្រ សរុបប្រវែងបំពង់ទឹកស្អាតរបស់អង្គភាពមានចំនួន ៦៥១.៣៨០ ម៉ែត្រ។

ការងារទេសចរណ៍

ភ្ញៀវសរុប ៥០៤.៧៥៩  នាក់ ធៀបនឹងឆ្នាំមុនចំនួន ៦៨១.៧៨៧ នាក់ ថយ ២៥,៩៧​%​​​​ ក្នុងនោះ​ភ្ញៀវជាតិ ៤៧០.៨៧២ នាក់ ធៀបនឹងឆ្នាំមុនចំនួន ៥៨០.៣១៤ នាក់ ថយ ១៨,៨៦% និងភ្ញៀវ​អន្ដរ​ជាតិ​ ៣៣.៨៨៧ នាក់ ធៀបនឹងឆ្នាំមុនចំនួន ១០១.៤៧៣ នាក់ ថយ ៦៦,៦០%

ស្ថានភាពទូទៅ នៃវិស័យអប់រំ ៖

ចំនួនសាលារៀនសរុបមាន ១.១៤៧ សាលា (កើន ១៤ សាលា បើធៀបនឹងឆ្នាំ២០១៩) ក្នុងនោះ       មត្តេយ្យ​សិក្សាមាន ៣៧៣ សាលា (កើន ០៦ សាលា), បឋមសិក្សា ៦៤៩ សាលា(កើន សា​លា​)​, អនុវិទ្យា​ល័​​យ ៩៦ សាលា (កើន សាលា)និងវិទ្យាល័យ ២៩ សាលា (កើន សាលា​)​។​

ការងារសុខាភិបាល

-ខេត្តបាត់ដំបងមានស្រុកប្រតិបត្តិចំនួន ០៥ មន្ទីរពេទ្យបង្អែកចំនួន ០៧ មណ្ឌលសុខភាពចំនួន ៨២  និង​ប៉ុស្ថិ៍សុខភាពចំនួន ០២ កន្លែង ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន ៥៧០ គ្រែ។

-ឱសថស្ថានមានចំនួន ២០៤ កន្លែង ក្នុងនោះមានឱសថស្ថាន ១៣៨ កន្លែង ឱសថ​ស្ថាន​រង​ប្រភេទ ចំនួន ៣៧ កន្លែង ឱសថស្ថានរងប្រភេទ ចំនួន ២៤កន្លែង ឱសថបូរាណ កន្លែង និងសាខា​ក្រុមហ៊ុនឱសថមានចំនួន នៅទូទាំងខេត្ត។

—————————————————————————————————————

ឆ្នាំ២០១៩

សក្តានុពល​​​ខេត្តបាត់ដំបង​ពឹង​ផ្អែល​វិស័យ​សំខាន់ៗ​ជា​ច្រើន​រួមមាន៖

១. វិស័យសេដ្ឋកិច្ច

១.១. ការងារកសិកម្ម

  • ក្នុងឆ្នាំ២០១៩នេះ ផ្ទៃដីភ្ជួររាស់មានចំនួន ៣៦៦.៣៩៥ ហិតា ក្នុងនោះបានដាំដុះសរុប ៣៦៦​.៣៥​៧ហិតា ស្មើនឹង ១១៤,៤៩% នៃផែនការ ៣២០.០០០ហិតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តបាន ២៣៧.៥០៤ ហិតា ស្មើនឹង ១១៣,១០% នៃផែនការ២៦២.០០០ ហិតា។​
  • ប្រមូលផលដំណាំស្រូវអនុវត្តបាន ១៥៤.០៦១ ហិតា ស្មើនឹង ៤២,៩៦% នៃផែនការ ៣៥៨.៦៣៣ ហិតា និងទទួលបានទិន្នផលជាមធ្យម ៤,០៣៣ តោន ក្នុងមួយហិតា។​
  • រីឯការបង្កបង្កើនផលរដូវប្រាំងអនុវត្តបាន ១៦.០៩៦ ហិតា ស្មើនឹង ៩៧,៥៥% នៃផែនការ១៦.៥០០ហិតា រីឯដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម អនុវត្តបាន ២៨០ ហិតា ស្មើនឹង ១១,២០% នៃផែនការ ២.៥០០ហិតា។
  • ដំណាំកៅស៊ូសរុបមានចំនួន ២.៥៣១ ហិតា ស្ថិតក្នុងស្រុកចំនួន​៩ ក្នុងចំណោមស្រុកទាំង១៣។
  • កូនឈើសល់ពីឆ្នាំ២០១៨ ៧១.០១៤ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ២០១៩ ១០៣.៤០១ ដើម, បានដាំនិងចែកចាយ​កូន​ឈើ​ ៩៦.៧៤២ ដើម, កូនឈើអន់គុណភាព និងងាប់ ១២.៥៥០ ដើម  និង​កូនឈើនៅសល់​ក្នុងថ្នាល​​ចំនួន ៦៥.១២៣ ដើម។
  • សហគមន៍ព្រៃឈើនៅក្នុងខេត្តបាត់ដំបងមានចំនួន ៣៣ សហគមន៍ មានផ្ទៃដី ១១.១៦០,៤៨ ហិតា ដែលកំពុងការពារ និងអភិរក្ស។
  • ស្ថិតិផល​នេសាទប្រចាំឆ្នាំ២០១៩ ៖ ការនេសាទជាលក្ខណៈគ្រួសារអនុវត្តចំនួន ២៨.៣០៥ តោន, ការនេសាទតាមវាលស្រែអនុវត្តចំនួន ១៥.៦០០ តោន និង ការកែច្នៃផលផលិតផលជលផលអនុវត្តចំនួន ៣.២៣២ តោន។
  • ប្រហុក, ត្រីឆ្អើរ, ផ្អកម៉ាំ,ត្រីងៀត, ត្រីហាលសម្រាប់ធ្វើចំណីសត្វ, ត្រីប្រលាក់, ទឹកត្រី(កន្លែង) អនុវត្តបានចំនួន ២.៤៤៥.៦០០ លីត្រ។
  • ការនាំចេញផលផលិតផលកែច្នៃក្នុងនិងក្រៅខេត្តចំនួន ៥.៣៩០ តោន។
  • ផលនេសាទនាំចូលពីខាងក្រៅមកចរាចរណ៍ក្នុងខេត្តចំនួន ១.៦៨៣,៥ តោន។
  • ការនាំចេញផលផលិតផលកែច្នៃទៅក្រៅប្រទេសចំនួន ៤៥០ តោន។

១.២. ការងារធនធានទឹក និងឧតុនិយម

  • ការងារជួសជុលសាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៦ គម្រោង រួមមាន ៖ ទំនប់សាលាតាអនស្ថិតក្នុងឃុំព្រៃកនរិន្ទ និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ, ចុះអនុវត្គម្រោង(CP11)ប្រព័ន្ធ​ធារាសាស្ត្ររាមគន់និងពោធិ៍ ស្ថិតនៅឃុំជ្រៃ ឃុំគារ និងឃុំតាលាស់ ស្រុកមោងឫស្សី, ប្រឡាយរាមចក្រី ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ, ជួសជុលជើងទេរសំណង់តាហែន ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល, ប្រឡាយនាងលក្ខណ៍​ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល និងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី។
  • ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រចំនួន ១៦ ប្រព័ន្ធ និងអាងស្តុបទឹកធំៗមួយចំនួន។

១.៣. ការងារឧស្សាហកម្ម និងសិប្បកម្ម ៖

  • មានរោងចក្រធុនធំ (ច្បាប់វិនិយោគ) ១៥ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លាអាមេរិក។
  • សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ២៤០ មូល​ដ្ឋា​ន​។

១.៤. ការងាររដ្ឋាករទឹក

  • ស្ថិតិអតិថិជន(ចំនួនតំណចូលផ្ទះ) ២៧.៣៩៨ គ្រឿង។
  • បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ៩.៨៥៤.៤៨៥, ផលិតទឹកស្អាតបាន ៩.១០៨.១៤៥ ស្មើនឹង ៩៦,៣៧% , អត្រាទឹកបាត់បង់ ៨,០២%

១.៥. ការងាររ៉ែ​ និង​ថាម​ពល

  • ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តបាត់ដំបងសរុបមាន ២៤៨ ស្ថានីយ។
  • បានទទួលការផ្គត់ផ្គង់ថាមពលពីប្រព័ន្ធខ្សែបញ្ជូនជាតិ ១១៥ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍ CPTL (ដែ​ល​​ភ្ជាប់ពីប្រទេសថៃ) និង ២៣០ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍  CPG (ដែលភ្ជាប់ពីភ្នំពេញ) និងម៉ាស៊ីនភ្លើង​បម្រុងសរុបចំនួន ០៣​ គ្រឿង កម្លាំងសរុប ២.៤០០ គីឡូវ៉ាត់។

១.៦. ការងារពាណិជ្ជកម្ម

  • ទិន្នន័យ​ទទួលបាន​លិខិតប្រកាស​ចុះបញ្ជី​ពាណិជ្ជកម្ម​​​ចំនួន ៧៣៩ ទីតាំង ក្នុងនោះក្រុមហ៊ុន ៣៤៣, សាខាក្រុមហ៊ុន ៣១៨ និងសហគ្រាស ៧៨
  • នាំចូលទំនិញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស៊ីម៉ងត៍ ហ្វីប្រូស៊ីម៉ងត៍ ក្បឿងប្រក់ដំបូលផ្ទះ គ្រឿង​អេឡិច​​​​​ត្រូនិច ទឹកដមផ្លែឈើ ឥដ្ឋការ៉ូ ទឹកដោះគោ គោជល់ ម្សៅបៀក  ឧស្ម័នចាក់រថយន្ត ស្រាបៀរ ប្រេងម៉ាស៊ីន ដែក ទឹកផ្លែឈើ ជី ជ្រូករស់ ចំណីសត្វ គ្រឿងតុទូ ពិដាន ចានបង្គន់ ដូងប្រេង ឡុកឈិត កុងប្លាកេ កៅស៊ូ ទឹកក្រូច ​បន្ទះម្នាងសិលា និង​ទំនិញ​ចម្រុះ​​​។
  • នាំចេញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស្រោមសំបុត្រ កូនសៀវភៅកំណត់ហេតុ បំណែកស្បែកជើង អេតចាយ ដំឡូងមី ពោតក្រហម ស្វាយកែវល្មៀត និងម្សៅដំឡូងមី។

១.៧. ការងារទេសចរណ៍

  • បានទទួលភ្ញៀវសរុប ៦៨១.៧៨៧ នាក់ ​​​​ក្នុងនោះ​ភ្ញៀវជាតិ ៥៨០.៣១៤នាក់ និងភ្ញៀវ​អន្ដរ​ជាតិ​ ១០១.៤៧៣ នាក់។
  • សណ្ឋាគារសរុបមានចំនួន ៤៩ កន្លែង ស្មើនឹង ១.៨៦៦ បន្ទប់, ផ្ទះភ្ញៀវ ៨១ កន្លែង ស្មើនឹង ១.៤១៦ បន្ទប់, ផ្ទះស្នាក់ ០៣​ កន្លែង ស្មើនឹង ០៨ បន្ទប់, ភោជនីយដ្ឋាន អាហារដ្ឋាន ៧៧ កន្លែង មានតុ ១.៣៧៩ និង​កៅអី ៦.០៨០ , ហាងម៉ាស្សា ០៤ កន្លែង ស្មើនឹង ៣២ គ្រែ, ខារ៉ាអូខេ ២២ កន្លែង ស្មើនឹង ១៣០ បន្ទប់, រង្គសាល-ឌីស្កូតែក ០២ កន្លែង,​ កីឡាទេសចរណ៍ ០៤ កន្លែង, ទីភ្នាក់ងារទេសចរណ៍ សាខា, អាជីវក​ម្ម​​​ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ០៦ សាខា ផ្លូវគោក ០១ សាខា និងមាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ នាក់។
  • សារមន្ទីរខេត្តបានទទួលភ្ញៀវចូលទស្សនាក្នុងឆ្នាំ២០១៩សរុបចំនួន ៤.៩៥៧ នាក់ ក្នុងនោះភ្ញៀវជាតិ​ចំនួន ៣.៩១៧ នាក់ ភ្ញៀវអន្ដរជាតិ ១.០៤០ នាក់។

២. វិស័យសង្គមកិច្ច

២.‌១. ការងារអប់រំ

  • សាលារៀនសរុបមានចំនួន ១.១៣៣ សាលា (កើន ២១ សាលា បើប្រៀបធៀបនឹងឆ្នាំ២០១៨) ក្នុងនោះមត្តេយ្យសិក្សាមាន ៣៦៧  សាលា (កើន ១១ សាលា), បឋមសិក្សា ៦៤៤ សាលា(កើន ០៧ សាលា), អនុវិទ្យា​ល័​​យ ៩៥ សាលា (កើន សាលា)និងវិទ្យាល័យ ២៧ សាលា (កើន សាលា​)​។​
  • ចំនួនសិស្សសរុប ២៥២.៤៤៥ នាក់ ស្រី ១២៥.៦៨១ នាក់ ក្នុងនោះមត្តេយ្យសិក្សាមាន ១៧.៦៣២នាក់ ស្រី ៩.៣៦០ នាក់ , បឋមសិក្សា ១៧១.៨១០ នាក់ ស្រី ៨២.១៩៨ នាក់, មធ្យមសិក្សាបឋមភូមិ ៤៣.៣៧២ នាក់ ស្រី ២៣.០៣៤ នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៩.៦៣១ នាក់ ស្រី ១១.០៨៩ នាក់។
  • សាលារៀនចំណេះទូទៅ និងឯកជនសរុបមាន ១.១៧៧ សាលា ស្មើនឹង ៨.០០០ថ្នាក់ ក្នុងនោះ​មត្តេយ្យ​​សិក្សា​មាន ៣៨៣ សាលា ស្មើនឹង ៧១៧ ថ្នាក់, បឋមសិក្សាមាន ៦៦១ សាលា ស្មើនឹង ៥.៧២១ ថ្នាក់ និងមធ្យមសិក្សាមានអនុវិទ្យាល័យ ៩៥ សាលា ស្មើនឹង ៦៣០ ថ្នាក់ និងវិទ្យាល័យ ៣៨ សាលា ស្មើនឹង ៨០៤ ថ្នាក់។
  • គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមានចំនួន ១២ គ្រឹះស្ថាន មាននិស្សិតកំពុង​សិក្សា​សរុប​ចំនួន​ ១០.៤៦៥ នាក់ ស្រី ៥.១៤៨ នាក់។

២.២. ការងារសុខាភិបាល

  • ខេត្តបាត់ដំបងមានស្រុកប្រតិបត្តិ ០៥, មន្ទីរពេទ្យបង្អែកចំនួន ០៦, មណ្ឌលសុខភាពចំនួន ៧៧ និង​គ្រែសរុប ៤៧៧
  • ខេត្តមានឱសថស្ថានចំនួន ១២៣ ឱសថស្ថាន និង០៦សាខាក្រុមហ៊ុនឱសថ, បន្ទប់ពិគ្រោះ​ព្យាបាល​ជំងឺទូទៅ ២១៣, មន្ទីរពហុព្យាបាល ០៨, មន្ទីរសំរាកព្យាបាល ១៨, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ០៨, បន្ទប់​​ព្យាបាលចលនា ០៦, បន្ទប់ថែទាំជំងឺ ២៦២, បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ ៣១, បន្ទប់​ពិគ្រោះ​ស្រ្តី​មានផ្ទៃពោះ ៩៩, មន្ទីរព្យាបាលមាត់ធ្មេញ ០១, មន្ទីរសម្ភព ០១, មន្ទីរពេទ្យឯកជន ០១

២.៣. ការងារព័ត៌មាន

  • ស្ថានីយ៍វិទ្យុអេហ្វអឹមឯកជនក្នុងខេត្តបាត់ដំបង និងបន្តពីក្រៅខេត្តមាន ៤២ ស្ថានីយ៍ និងរបស់រដ្ឋ (ប្រព័ន្ធ FM 92.72MHZ)។
  • ស្ថានីយ៍ទូរទស្សន៍មានចំនួន ១៣ ស្ថានីយ៍ និងរបស់រដ្ឋ (ប្រព័ន្ធ VHF UHF HD)។
  • ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន ០២ ក្រុមហ៊ុនក្នុងក្រុង និងបន្តតាមបណ្តាស្រុកមាន ០៧ ក្រុមហ៊ុនទៀត (ប្រព័ន្ធ Analoge & Digital)។
  • ទូរទស្សន៍របស់ចិនមាន ០២ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
  • ទូរទស្សន៍របស់ម៉ាឡេស៊ីមាន One TV ០១ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
  • ទូរទស្សន៍តេជោធីវី ០១ ក្រុមហ៊ុន (DTV រូបភាព HD)។
  • មានកាសែត, ទស្សនាវដ្តី និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ។

២.៤. ការងារធម្មការ និងសាសនា

  • វត្តទាំងពីរគណៈសរុបមាន ៣៨៣ កន្លែង, ព្រះសង្ឃមានចំនួន ៥.៨៤៥ អង្គ ក្នុងនោះសាមណេរមាន​ ៣.៩៩៧ អង្គ។
  • វត្តគណៈមហានិកាយសរុបមាន ៣៦៨ កន្លែង ព្រះសង្ឃមានចំនួន ៥.៦៣១ អង្គ ក្នុងនោះសាមណេរ​មាន​​​ចំនួន ៣.៨២០ អង្គ។
  • វត្តគណៈធម្មយុត្តិកនិកាយសរុបមានចំនួន ១៥ កន្លែង ព្រះសង្ឃមានចំនួន ២១៤ អង្គ ក្នុងនោះសាមណេរ​មានចំនួន ១៧៧ អង្គ។
  • អាចារ្យសរុបចំនួន ១.០៩៩ នាក់, គណៈកម្មការ​មាន ២.៣៣០ នាក់, តាជីមានចំនួន ២២៣ នាក់, យាយជី​មាន​ចំនួន ៦៧២ នាក់ និងក្មេងស្នាក់នៅ​ក្នុងវត្តមានចំនួន ៨៦៦នា​​​ក់។
  • សាសនាឥស្លាមមានព្រះវិហារចំនួន ២៦ កន្លែង ស៊ូរ៉ាវចំនួន ២០ កន្លែង និងអង្គការចំនួន ០៣ កន្លែង បរិស័ទសរុបចំនួន ២៤.៧៦៨ នាក់ ក្នុងនោះស្រ្តីចំនួន ១២.៧៣៥ នាក់។
  • សាសនាគ្រិស្តមានព្រះវិហារចំនួន ២១ កន្លែង ស្នាក់ការថ្វាយបង្គំចំនួន ១៧០ កន្លែង និងអង្គការចំនួន ០៧ កន្លែង គ្រិស្តបរិស័ទសរុប ១២.២០២ នាក់ ស្ត្រី ៦.៨៧៦ នាក់។
  • សាសនាបាហៃមានស្នាក់ការថ្វាយបង្គំចំនួន ០៤ កន្លែង សរុបបរិស័ទ ២.១៣៥ នាក់ ក្នុងនោះស្ត្រីចំនួន ១.២០២ នាក់។
  • សាសនាព្រះពុទ្ធមហាយានចិនមានព្រះវិហារចំនួន ០៩ កន្លែង សរុបបរិស័ទ ៧២៥ នាក់ ក្នុងនោះស្ត្រី​ចំនួន ៣៥១ នាក់។
  • សាសនាព្រះពុទ្ធមហាយានវៀតណាមមានព្រះវិហារចំនួន ០១ កន្លែង សរុបបរិស័ទ ៨៩ នាក់ ក្នុងនោះ​ស្ត្រីចំនួន ៥៤ នាក់។

២.៥. ការងារសាធារណការ

  • ផ្លូវជាតិចំនួន ខ្សែ សរុបប្រវែង ​៤៤០,៧៣ គម រួម​មាន​ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ​៥៧​, ផ្លូវជាតិលេខ៥៧-៧, ផ្លូវជាតិលេខ៥៧B, ផ្លូវជាតិ​លេខ៥៧B1, ផ្លូវជាតិ​លេខ៥៧B២ និង​ផ្លូវ​ជាតិ​​លេខ​៥៩
  • ផ្លូវកៅស៊ូ (ផ្លូវខេត្ត ១៤ ខ្សែ) សរុបប្រវែង ​១៨៦,២៥ គ.ម រួមមាន​ផ្លូវ​ខេត្ត​លេខ​​​​១៥៤H, ផ្លូវខេត្តលេខ​១៥៤H1, ផ្លូវខេត្តលេខ​១៥៦H2, ផ្លូ​វ​ខេ​​​​​​ត្ត​​​​​​​​​​​​លេខ១៥៦, ផ្លូវខេត្តលេខ​១៥៦A, ផ្លូវខេត្តលេខ​១៥៦​A​1​, ផ្លូវខេត្តលេខ១៥៦BB2,​ ផ្លូវខេត្តលេខ​១៥៧, ផ្លូវខេត្ត​លេ​ខ​១៥៧​​A​, ផ្លូវខេត្ត​លេខ​១៥៩​B, ផ្លូវខេត្តលេខ​១៥៩C, ផ្លូវខេត្តលេខ​១៥៧​០​,​ ផ្លូវខេត្ត​លេខ​១៥៧១ និងផ្លូវខេត្ត​លេខ​១៥៧១A។
  • ផ្លូវខេត្តក្រាលក្រួសក្រហមចំនួន ១៨ ខ្សែ សរុប​ ៣៣៦,៤ គមរួម​មា​ន​​​​ផ្លូវ​ខេ​ត្ត​​​​​​លេខ១៥៤H2​, ផ្លូវខេត្ត​លេខ​១៥៦, ផ្លូវខេត្ត​លេខ​​១៥៦​A​, ផ្លូវខេត្តលេខ​១៥៧​A​, ផ្លូវខេត្តលេខ​១៥៧B​​, ផ្លូវខេត្ត​លេខ​១៥៧​B1, ផ្លូវខេត្តលេខ១៥៧B2,​ ផ្លូវខេត្តលេខ១៥៩B១,  ផ្លូវខេត្តលេខ១៥៧០, ផ្លូវខេត្ត​លេខ១៥៧០A, ផ្លូវខេត្ត​លេខ១៥៧១A,​ ផ្លូវខេត្តលេខ​១៥​៧​១​​B, ផ្លូវខេត្ត​លេខ១៥៧៣A​, ផ្លូវ​ខេត្ត​លេខ១៥៧៤A, ផ្លូវខេត្ត​១៥៧៧A, ផ្លូវ​ខេ​ត្ត​លេខ១៥៧៧A1, ផ្លូវ​ខេត្តលេខ១៥៩១​​ ​និងផ្លូវ​​​​​​​​​ខេត្តលេខ១៥៩៤។
  • ​​យាន​យន្តបានចុះ​បញ្ជីសរុប ៣៧.០៨៥ គ្រឿង, ផ្ទេរកម្មសិទ្ធិយានយន្តបាន ១.៩១២គ្រឿង, ទុតិយតាបណ្ណ និងផ្លាកសម្គាល់យានយន្ត ៧០៥ គ្រឿង, ប្តូរពណ៌ ប្តូរម៉ាស៊ីន ប្តូរលេខថ្មី​យាន​យន្ត ២៥៥ គ្រឿង,  ត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ ២២.៥៤១​ គ្រឿង, ផ្តល់អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ៤.១២៣ ប័ណ្ណ, ផ្តល់ប័ណ្ណបើកបរបាន ១.០៥០ ប័ណ្ណ, ប្តូរ​​ប័ណ្ណ​​បើកបរ ២.៧៩៦ ប័ណ្ណ និង​ធ្វើ​ទុតិយតា/តតិយតាបណ្ណបើកបរបាន ២៨៤ គ្រឿង។
  • បានបូមទឹកកខ្វក់ចំនួន ២.៨២៥ ម៉ោង, ស្តារប្រព័ន្ធលូ ៣៦៩ ម៉ែត្រ, ស្តារប្រឡាយមេ ៩៣ ម៉ែត្រ, ស្តារបន្ទប់លូ ១.០២១ បន្ទប់, ជួសជុល​បន្ទប់​លូ​ ៤៥ បន្ទប់, ស្តារទរ​ចិញ្ចើមថ្នល់ ៣.១៧៨ ម៉ែត្រ, សាងសង់ទរចិញ្ចើមថ្នល់ ២៤៦ ម៉ែត្រ ,ស្តារស្រះក្នុងបរិវេណស្ថានីយ៍ចម្រោះទឹកកខ្វក់ចំនួន ០៣ ស្រះ និងកាប់ស្មៅ កាប់ព្រៃបរិវេណស្ថានីយចម្រោះទឹកកខ្វក់ ៣.៨៦៨