រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

ឯកឧត្តម ងួន រតនៈ បន្តចុះសំណេះសំណាល និងចែកអំណោយដល់របស់សម្តេចក្រឡាហោម ចែកជូនគ្រួសាររងគ្រោះទឹកជំនន់ នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង

អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានបែងចែក និងចែកជូនប្រជាពលរដ្ឋជាបណ្តើរៗ

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ បន្តចុះសំណេះសំណាល និងចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ នៅក្រុងបាត់ដំបង

ចែកអំណោយ នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ប្រមាណជាង ១០០ គ្រួសារ ដែលមកនៅលើទីទួលសុវត្ថិភាព

  • 834
  • ដោយ Sotheavy
លោកស្រី ទ្រី ដាណា បានផ្តល់ជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនជនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនៈគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

  • 1.4ពាន់
  • ដោយ Sotheavy
ក្រុមហ៊ុន អាហ្គ្រីអន បានផ្តល់ជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់

អំណោយពីក្រុមហ៊ុន អាហ្គ្រីអន ខេមបូឌា ឯ.ក (AGRION CAMBODIA Co, LTD) សម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង។

  • 2.4ពាន់
  • ដោយ Sotheavy
ជំនន់ទឹកភ្លៀងធ្វើឲ្យលិចលង់នៅស្រុកគាស់ក្រឡ ដែលជាស្រុកមួយតែងជួបបញ្ហាគ្រោះរាំងស្ងួត

លោកអភិបាលស្រុកស្តីទី បានបញ្ជាក់ថា ចំពោះទឹកជំនន់នេះ ក៏បានហូរចូលក្នុងស្រះទឹកធំៗក្នុងស្រុកទាំងមូល ដើម្បីទុកសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខ

  • 1.5ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ នៅស្រុកសង្កែ ខេត្តបាត់ដំបង

សូមជម្រាបជូនដែរថាអំណាយ ដែលចែកជូននាពេលនេះជាអំណោយដ៏ថ្លៃងថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត

  • 794
  • ដោយ Sotheavy
សិក្ខាសាលាស្តីព “ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ” នៅសាលាខេត្តបាត់ដំបង

សូមជម្រាបជូនដែរថា វគ្គសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃចាប់ថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ដែលអញ្ជើញចូលរួមពី ខេត្តប៉ៃលិច ឧត្តមមានជ័យ កំពង់ធំ ពោធិសាត់ បន្ទាយជ័យ សៀមរាប និងខេត្តបាត់ដំបងផងដែរ

  • 1.2ពាន់
  • ដោយ Sotheavy
ពលរដ្ឋជិត ២ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ ត្រូវអាជ្ញាធរខេត្តបាត់ដំបង ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព

នាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពេលឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ស្ទឹងធំៗក្នុងខេត្តបាត់ដំបង មានស្ទឹងសង្កែ ស្ទឹងបវេល និងស្ទឹងដូនទ្រី ទឹកជំនន់

  • 2.6ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានទឹកជំនន់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោ ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករ ៥ តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយទឹកជំនន់

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកឯកភ្នំ និងបានចែកមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង...

  • 845
  • ដោយ Sotheavy
លោក យឹម សៀប ចូលរួមជាអធិបតីក្នុងកម្មវិធីសន្និសីទសារសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង «ឆ្នាំទី១»

លោក យឹម សៀប ក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រព្រឹត្តិការណ៍ជិះកង់ខេត្ត និងបានបញ្ជាក់ថា រដ្ឋបាលខេត្តត្រៀមសហការជាមួយគណៈកម្មការដើម្បីជម្រុញអោយដំណើរការរៀបចំព្រឹត្តិការណ៍នេះបានដោយរលូន និងបន្តផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដល់មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាព ជុ...

  • 828
  • ដោយ Sotheavy
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង និងបានពិនិត្យកម្ពស់ទឹកនៅតាមស្ពានថ្មមួយចំនួន ។ សូមជម្រាបជូនដែរថា នៅក្នុងដំណើរការចុះពិនិត្យស្ថានទឹក...

  • 1.1ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ បន្តចុះអន្តារាមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកចំនួនទៀត ដែលជួបគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបន្តសកម្មភាពជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះមហន្តរាយ ត្រូវបន្តប្រទ្រុយរកមើលក្រៃមានប្រជពលរដ្ឋជាប់គាំង ឬនៅមានសេសសល់មួយចំនួនទៀត និងចាត់កម្លាំងប្រការ ២៤ ម៉ោង លើក ២៤ម៉ោង ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបភ្លាមៗ...

  • 1.0ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់កងកម្លាំងអន្តរាគមន៍ទាំងបីប្រភេទ និងអាជ្ញធរមូលដ្ឋាន ដែលជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

ការថ្លែងអំណរគុណរបស់ ឯកឧត្តម ងួន រតនៈ នេះក្នុងដំណើរការដែលឯកឧត្តម ចុះពិនិត្យការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនដូចបានរៀបរាប់ខាងលើ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះផហដែរ

  • 1.1ពាន់
  • ដោយ Sotheavy
សម្តេចក្រឡាហោម ស ខេង បានផ្តល់ជំនួយបឋម ដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង

ដើម្បីឆ្លើយតបអំពីស្ថានភាពប្រឈមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក ដែលកំពុងរងគ្រោះដោយសារទឹកភ្លៀង សម្តេចក្រឡាហោម បានផ្តល់ជូននូវជំនួយដ៏ថ្លៃថ្លាបឋមរួមមាន អង្ករ ២០តោន មី ២០០ កេស ត្រីខកំប៉ុង ២០០យួរផងដែរ

  • 1.6ពាន់
  • ដោយ Sotheavy
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ៕

  • 1.5ពាន់
  • ដោយ Sotheavy