រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 15.3ពាន់
  • ដោយ SokMean

ខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ ដែលមានព្រំប្រទល់ខាងលិច​ទល់​នឹង​ខេត្ត​ប៉ៃលិន និង​ព្រះរាជាណាចក្រថៃឡង់ដ៍ ខាង​កើត​ទល់​នឹង​ខេត្ត​ពោធិ៍សាត់ និង​បឹង​ទន្លេសាប ខាង​ជើង​ទល់​នឹង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ខាង​ត្បូង​ទល់​នឹង​ខេត្ត​ពោធិ៍​សាត់​​។ ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​សរុប ១១.៧៤៨​គីឡូម៉ែត្រការ៉េ បែក​ចែក​ជា​ ១៤​ក្រុង/ស្រុក ១០២ឃុំ/សង្កាត់ ស្មើ​នឹង ៨០៩​ភូមិ និង​មាន​គ្រួសារ​ចំនួន ២៥៨.៦៨២​គ្រួសារ ស្មើ​នឹង ១.២០៥.០៥០​នាក់ ក្នុង​នោះ​ស្រ្តី ៦០២.៩៩៤​នាក់​។ (យោង​​ទិន្នន័យ​​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៦​ ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង)