នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង និងបានពិនិត្យកម្ពស់ទឹកនៅតាមស្ពានថ្មមួយចំនួន ។
សូមជម្រាបជូនដែរថា នៅក្នុងដំណើរការចុះពិនិត្យស្ថានទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង ក៏ឃើញមានការចាត់កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តនៅប្រចាំការតាមគល់ស្ពានសំខាន់មួយចំនួនក្នុងក្រុងបាត់ដំបងផងដែរ។