រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកស្រី ទ្រី ដាណា បានផ្តល់ជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនជនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាតដំបង បានទទួលអំណោយមនុស្សធម៌ ពីលោកស្រី ទ្រី ដាណា ដែលបានចូលរួមឧបត្ថម្ភ អង្ករចំនួន ១០តោន មីម៉ាម៉ាចំនួន៣៦០កេស ត្រីខចំនួន ៥០០យួរ និងទឹកសុីអុីវចំនួន ៥០០យួរ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនៈគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង