នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលអំណោយពីក្រុមហ៊ុន អាហ្គ្រីអន ខេមបូឌា ឯ.ក (AGRION CAMBODIA Co, LTD) សម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាហ្គ្រីអន ខេមបូឌា ឯ.ក (AGRION CAMBODIA Co, LTD) បានផ្តល់មី ៥០០កេស ត្រីខ ៥០០ឡូ សាប៊ូ៥០០កញ្ចប់ ដែលអស់ថវិកាសរុប ៥ពាន់ដុល្លារ ផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន AGRION CAMBODIA Co, LTD ដែលឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់រដ្ឋបាលខេត្ត និងសូមជូនពរឱ្យក្រុមហ៊ុនមានអតិថិជនកាន់ច្រើនផងដែរ ៕