ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងអន្តរាគមន៍របស់កងកម្លាំងយោធភូមិភាគទី៥ កងកម្លាំងប្រត្តិបត្តិការសឹងរងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក គ្រប់គោលដៅទាំងអស់ នៅតាមបណ្តាស្រុកមួយចំនួន រួមមាន ស្រុករុក្ខគិរី ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុបវេល សនិងស្រុកសំឡូត ដែលជួបគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង ហើយបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយនោះទៀតផង។
ការថ្លែងអំណរគុណរបស់ ឯកឧត្តម ងួន រតនៈ
នេះក្នុងដំណើរការដែលឯកឧត្តម ចុះពិនិត្យការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនដូចបានរៀបរាប់ខាងលើ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះផហដែរ៕