រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានទឹកជំនន់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោ ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករ ៥ តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយទឹកជំនន់

  • 936
  • ដោយ Sotheavy

ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង   បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបង ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករចំនួន ៥តោន និងសភារៈគ្រឿងបរិភោគ ឧបភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនដល់ជនរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ ។

ក្នុងនោះផងដែរ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភថវិកា ២០០០ ដុល្លា ឯកឧត្តម កែវ សុទ្ធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភ ៥.០០០.០០០ រៀល ដល់រដ្ឋបាលស្រុកសម្រាប់ទិញសំភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកឯកភ្នំ និងបានចែកមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគិតគូរអំពីសុខភាពអនាម័យ ពីព្រោះថាកាលណាមានទឹកជំនន់ រមែងតែងតែនាំមកនូវមេរោគមួយចំនួនមកជាមួយផងដែរ។

អត្ថបទទាក់ទង