នៅថ្ងៃសៅរ ទី១០ ខែតុលា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្តល់ជំនួយបឋមសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ។
ដើម្បីឆ្លើយតបអំពីស្ថានភាពប្រឈមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក ដែលកំពុងរងគ្រោះដោយសារទឹកភ្លៀង សម្តេចក្រឡាហោម បានផ្តល់ជូននូវជំនួយដ៏ថ្លៃថ្លាបឋមរួមមាន អង្ករ ២០តោន មី ២០០ កេស ត្រីខកំប៉ុង ២០០យួរផងដែរ៕