រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការខេត្ត ដើម្បីចុះស្រាវជ្រាវប្រមូលព័ត៌មាន និងអង្កេតកិច្ចការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការខេត្ត ដើម្បីចុះស្រាវជ្រាវប្រមូលព័ត៌មាន និងអង្កេតកិច្ចការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តខេត្ត លោកប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង