រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងប្រសិទ្ធិភាព សហប្រតិបត្តិការ នៃការចុះប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លី និងការកាន់កាប់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងប្រសិទ្ធិភាព សហប្រតិបត្តិការ នៃការចុះប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លី និងការកាន់កាប់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង ។

នៅកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូក្រសួងបរិស្ថាន លោកប្រធានមន្ទីបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយកខណ្ឌរដ្ឋបាលព្រៃឈើ លោកតំណាងស្នងការដ្ឋាននគរបាលខេត្ត លោកតំណាងកងរាជអាវុធខេត្ត និងពាក់ព័ន្ធសំខាន់មួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានរបាយការណ៍អំពីសកម្មភាព និងលទ្ធផលរបស់ក្រុមការងារ ដែលបានអនុវត្តបានកន្លងមកក្នុងចុះផ្សព្វផ្សាយ និងការចុះស្រាវជ្រាវកំណត់អត្តសញ្ញាណមនុស្ស នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ ក៏បានបន្តលើកអំពីបញ្ហាប្រឈមមួយចំនួនរបស់ក្រុមការងារ ដែលបានជួប្រទះក្នុងអំឡុងពេលបំពេញការងារជាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ៕

អត្ថបទទាក់ទង