រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ នាំយកសាររំលែកទុក្ខ និងបច្ច័យ របស់សម្តេចក្រឡាហោម ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុ (រន្ទះបាញ់ស្លាប់ ចំនួន ៨ នាក់ និងរបួស ៣នាក់) នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុ (រន្ទះបាញ់ស្លាប់ ចំនួន ៨ នាក់ និងរបួស ៣នាក់) នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង  នៅក្នុងពិធីនោះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តម ងួន រតនៈ បាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងបច្ច័យក្នុងមួយសពចំនួន ៣លាន ដល់អ្នកស្លាប់ឧបវហេតុ ចំនួន ៨ នាក់ ស្មើនឹង ២៤ លានរៀល និងអ្នករងរបួស ២ លានរៀល ចំនួន ៣ នាក់ ស្មើនឹង ៦លានរៀល ដែលសរុបជាទឹកប្រាក់អស់ ៣០ លានរៀលផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត នាំយកសាររំលែកទុក្ខបស់រដ្ឋបាលខេត្ត និងថវិកា ៤លានរៀល សម្រាប់ឧបត្ថម្ភចាត់ចែងវិធីបុណ្យតាមទំនៀមទម្លាប់ព្រៃណីសាសនាផងដែរ។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាចូលរួមក្នុងវិធីបុណ្យរួមមានអង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ ១០កេស និងថវិកា ៥០ម៉ឺនរៀល។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ ៦ ល្ងាច មានករណីរន្ទះបាញ់ ២ករណី ដោយករណីទី១  ខណៈដែលបងប្អូនកំពុងមានជួបជុំគ្នានារដូវភ្ជុំ និងបានហូបបាយជុំគ្នា ក៏ត្រូវរន្ទះបាញ់ស្លាប់ ចំនួន ៧ នាក់ និងរងរបួស ៣ នាក់ ក្នុងនោះមានស្រី ២នាក់ នៅភូមិធ្នួយ ឃុំព្រែកជីក ដោយករណីទី២ បុរសម្នាក់ដើរទៅវាលស្រែ ក៏បានរន្ទះបាញ់ស្លាប់ផងដែរ ហើយបច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យតាមព្រៃណីសាសនា នៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ៕

អត្ថបទទាក់ទង