រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចូលរួមសម្ពោធមហារោងទទួលភ្ញៀវ និងសមិទ្ធផលនានាក្នុងវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្រង់ ដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបងស្ថិតក្រោមអធិបតីភាពលោកឧកញ៉ា លី សាម៉េត និងលោកជំទាវ

  • 2.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធី ៗសម្ពោធមហារោងទទួលភ្ញៀវ និងសមិទ្ធផលនានាក្នុងវត្តឧត្តមត្រៃសិក្ខារាម  ហៅវត្តកំប្រង់ ស្ថិតក្រោមអធិបតីភាពលោកឧកញ៉ា លី សាម៉េត និងលោកជំទាវ នេត វិចនា  ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូអមដំណើរ និងការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត។

សូមជម្រាបជូនដែរថា ពិធីសម្ពោធមហារោងទទួលភ្ញៀវ និងសមិទ្ធផលនានាក្នុងវត្តត្រៃសិក្ខារាម ហៅវត្តកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងនេះ លោកឧកញ៉ា និងលោកជំទាវ បានប្រគេន និងជូនថវិកាជាច្រើនជូប្រគេនដល់ព្រះសង្ឃនូវថវិកា ១២.៥០០ ដុល្លា កងពលលេខ៥៣  ថវិកា ៤លានរៀន និង ២.០០០ ដុល្លា ជូនអធិការនគរបាលស្រុកនិងប្រជាការពារភូមិ ២លានរៀល ក្រុមប្រឹក្សាឃុំ ៥០ ម៉ឺនរៀល និងជូនលោកមេឃុំផ្ទាល់ ២០ ម៉ឺនរៀល ក្រុមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ១លាន៣០ម៉ឺនរៀល និងក្រុមចុងភៅនៅកងពលលេខ៥៣ ចំនួន ២០ ម៉ឺនរៀល សរុបជារួម ៨  លាន ២០ ម៉ឺនរៀល និងលុយដុល្លា ១៤.៥០០ ដុល្លាផងដែរ៕

អត្ថបទទាក់ទង