រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការរៀបចំនូវរចនាសម្ព័ន្ធដឹកនាំភូមិថ្មី ចំនួន៧ភូមិ ដែលទើបតែនឹងបង្កើតថ្មី នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណអភិបាលខេត្ត និងអាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សាជាមួយHនិងថ្នាក់ដឹកនាំរបស់ស្រុកក្រុមប្រឹក្សាស្រុកអំពីការរៀបចំនូវរចនាសម្ព័ន្ធដឹកនាំភូមិថ្មី ចំនួន៧ភូមិ ត្រូវ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានការចូលរួមពីលោកមេឃុំសន្តិភាព និងលោកមេឃុំសិរីមានជ័យ នៃស្រុកសំពៅលូន។

នៅក្នុងកិច្ចប្រជុំពិភាក្សាដែលបានផ្តោតនូវការវាយយតម្លៃ ដើម្បីឈានទៅសម្រេចការរៀបចំនូវរចនាសម្ព័ន្ធដឹកនាំភូមិថ្មីទាំង៧ដែលទើបតែបង្កើតឡើងនេះ គឺស្ថិតក្នុងភូមិសាស្ត្រឃុំ ចំនួន០២ រួមមាន៖ ឃុំសន្តិភាព មានភូមិថ្មីចំនួន០៣ភូមិ និង ឃុំសិរីមានជ័យ មានភូមិថ្មីចំនួន០៤ភូមិ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជាក់ថា ភូមិថ្មីចំនួន៧ដែលទើបតែ និងបង្កើតឡើងស្ថិតក្នុងឃុំទាំង២ខាងលើនេះក្នុងនោះ ឃុំសន្តិភាព មានចំនួន០៣ភូមិ គឺ៖ភូមិអូរថ្ម,ភូមិអូរស្ងាត់ និង ភូមិស្រះចក។ ក្នុងឃុំសិរីមានជ័យ មានចំនួន០៤ភូមិ គឺ៖ភូមិអូរប្រហ៊ូត, ភូមិថ្លុកសង្កែ, ភូមិបឹងត្រកួន និង ភូមិបឹងខ្ទម្ព។

លោក អ៊ុយ សុធាវី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដ
ល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកសំពៅលូន និងអាជ្ញាធរមូលដ្ឋានឃុំទាំង២ខាងលើ ត្រូវផ្តោតការវាយតម្លៃឲ្យបានម៉ត់ចត់ពីភាពសកម្មរបស់បុគ្គលដែលត្រូវជ្រើសរើសដើម្បីឲ្យបម្រើជាមេភូមិដែលទើបតែបង្កើតឡើងថ្មីនេះ តាមរយៈការវាយតម្លៃ ពីកម្រិតសមត្ថភាព ចំណេះដឹង ពីគុណធម៌បុគ្គលនិងពីការស្រឡាញ៎របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ជាពិសេស គឺបង្ហាញនូវស្មោះត្រង់ ក្នុងការបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់តែម្តង៕

អត្ថបទទាក់ទង