នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរដោយលោក អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ ដែលគង់នៅវត្តធម្មិការាម ដែលស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង និងចាស់ព្រឹទ្ចាចារ្យ គណៈកម្មាធិការវត្តជាច្រើនរូបទៀត។
ព្រះតេជគុណ ចៅអធិការវត្ត បានមានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដែលបាននាំយកមកនូវទេយ្យទាន ទេយ្យវត្ថុនាឱកាសនេះ ដែលវត្តកំពុងជួបបញ្ហាខ្វះ និងត្រូវចំណាយច្រើនក្នុងមួយខែទៅមួយខែ ដោយសារមានព្រះសង្ឃគង់ និងសិក្សានៅក្នុងវត្តសរុប ១០៥ អង្គផងដែរ។
ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសគណៈគ្រប់គ្រងវត្ត សូមចូលរួមសម្អាតអនាម័យ និងរៀបចំកន្លែងលាងដៃ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃឱ្យញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ដែលក៏ចាត់ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគនៅវត្តចំនួន ២ គឺវត្តស្វាយដង្គំ ស្រុកឯកភ្នំ និងវត្តធម្មិការាម ក្រុងបាត់ដំបងផងដែរ។
សូមជម្រាបជូនដែលថា ទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យ ដែលបាននាំយកមកនាពេលនេះជាអំណោយរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ លោកអភិបាលរងខេត្ត និងមានការចូលរួមពី ដែលជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនៅក្នុងរួមមាន អង្ករ ៥០០ គីឡូក្រាម ទឹកសុទ្ធ ២៥ កេស មី ៧០កេស ត្រីខ ១៥យួរ ទឹកដោះគោជូ ៥០ កេស ទឹកដោះគោឆៅ ៤កេស ទឹកផ្លែឈើ ១០ កេស និងថវិកា ប្រមាណជិត ៥លានរៀល ប្រគេនជូនព្រះសង្ឃ ដើម្បីចាត់ចែងតាមការគួរផងដែរ។