រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល

ដោយ Sotheavyចំនួនទស្សនា (179)

នៅព្រឹក ថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រារព្ធទៅនៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៥ (ភ្នំតូច) ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានធ្វើការសំណេះសំណាល និងសួរសុខដល់បងប្អូនជានាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ព្រមទាំងបានពាំនាំជាអំណោយ ជាគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកងទ័ព គ្រួសារកងទ័ព ព្រមទាំងអង្គភាពទ័ពផងដែរ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 1 ម៉ោងមុន