រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាជាគណៈប្រតិភូសម្ព័ន្ធសហគមន៍កសិករវៀតណាម ។

  • 1.1ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាជាមួយលោកស្រី ប៊ូយ ថើម (BUI THI THOM) អនុប្រធានសម្ព័ន្ធសហគមន៍កសិករវៀតណាម និងជាប្រធានគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់អំពីកសិកម្ម ជាពិសេសដំណាំស្រូវក្នុងខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកអភិបាលរងក្រុងបាត់ដំបង ។

ឯកឧត្ត សឿម ប៊ុនរិទ្ធិ បានជម្រាបអំពីដំណើរការនៃអនុវត្តគម្រោងជំរុញផលិតផលស្រូវ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងអនុវត្ត។

ឯកឧត្តមជម្រាបជូនអំពីគម្រោងរបស់រាជរដ្ឋាភិបាល ជួយដល់វិស័យកសិកម្ម ដែលបានកំពុងស្តារ និងសាងសងទំនប់ស្ទាក់ទឹកដូនទ្រី ដែលបម្រើដល់វិស័យកសិកម្ម នៅស្រុកចំនួន ៣ មានស្រុកមោងឫស្សី គាស់ក្រឡ និងស្រុករុក្ខគិរី។

ក្នុងពិធីនេះឯគឧត្តម និងគណៈប្រតិភូសម្ព័ន្ធសហគមន៍កសិករវៀតណាម បានថតរូប និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញមកផងដែរ៕

អត្ថបទទាក់ទង