រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធអគារសិក្សាថ្មី​ ១ខ្នង មាន៥បន្ទប់​​ និងសមិទ្ធផលនានា ស្ថិតនៅភូមិព្រែកស្នោ​ ឃុំព្រែកខ្ពប​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ​ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី​ ១ខ្នង​ មាន៥បន្ទប់​ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាព្រែកស្នោ​ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសម្រេចក្តីសុបិនកុមារកម្ពុជា ដែលមាន មានការអញ្ជើញចូលរួមពី លោក ម៉ាកថូម៉ាសជេននី (Marc Thomas Jenni) សហស្ថាបនិកអង្គការសម្រេចសុបិនកុមារកម្ពុជា លោក ស្នូដែនហាស (Schnuten Haus) ជាម្ចាស់ជំនួយនៃអគារសក្សាថ្មី ១ខ្នង មាន៥បន្ទប់ និងលោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា និងសហការី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាននិងម្ចាស់អំណោយអង្គការសម្រេចក្តីសុបិនកុមារកម្ពុជា ស្ថិតនៅក្នុងភូមិព្រែកស្នោ​ ឃុំព្រែកខ្ពប​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។

ក្រៅពីការផ្ដល់អគារសិក្សា អង្គការសម្រេចសុបិនកុមារកម្ពុជាបាន ផ្ដល់ការគាំទ្រដូចជា៖
⁃ បានផ្ដល់អាហារូបករណ៍ដល់សិក្សានុសិស្ស ក្រីក្រចាប់តាំងពីឆ្នាំ ២០១៤ សរុបចំនួន៦២៣នាក់ ស្រី៤៦៣នាក់
⁃ កន្លែងផលិតទឹកសុទ្ធនៅអនុវិទ្យាល័យព្រៃចាស់ អនុវិទ្យាល័យព្រែកនិរន្ទ និងវិទ្យាល័យឯកភ្នំ
⁃ បំពាក់សូឡានៅសាលាបឋមសិក្សាកំពង់ប្រហុក អនុវិទ្យាល័យព្រៃចាស់ និងម៉ាស៊ីនម៉ាស៊ីនភ្លើងមួយគ្រឿង
⁃ អាងស្តុកទឹកទំហំ ៧២ម៉ែត្រគូប នៅអនុវិទ្យាល័យបាក់អំរែក និងសាលាបឋមសិក្សាអូរកាំបុត
⁃ គ្រប់អគារសិក្សាទាំងអស់មានបំពាក់គ្រឿងសង្ហារឹម តុគ្រូ តុសិស្ស និងបាវនាជាតិ។

អត្ថបទទាក់ទង