រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡងថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤

នៅរសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡងថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ដើម្បីអោយការប្រឡងបាក់ឌុប របស់សិស្សានុសិស្សទាំង៩.៣៩១នាក់នៅទូទាំង១៤មណ្ឌលនៃខេត្តបាត់ដំបង បានប្រព្រឹត្តិទៅដោយរលូន ដែលមានការអញ្ជើញចូលរួមដោយ លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ក្រើនរំលឹកថា អ្នកចេះគឺជាប់ អ្នកជាប់គឺជាប់ដោយកិត្តិយស អ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត និងជូនពរដល់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ខាងមុខនេះទាំងអស់ ខិតខំរៀនសូត្រនិងថែរក្សាសុខភាពឱ្យបានល្អ មុនពេលប្រឡងនិងអំឡុងពេលប្រឡង។

អត្ថបទទាក់ទង