នៅរសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំក្រុមការងារ ដើម្បីធ្វើការចុះផ្សព្វផ្សាយអំពីដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងនៅជុំវិញតំបន់អាងភាស នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕
