ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ ព្រមទាំងបន្តចុះពិនិត្យទីតាំងដាក់ប៉មទេសចរណ៍ និងទីតាំងរៀបចំពិធីសម្ពោធអគារសិក្សានៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញ បានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំចំណតរថយន្តផ្សារណាត់ និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ ក្រុងបាត់ដំបង។ ក្នុងពេលចុះពិនិត្យនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំអស់ ឱ្យចូលរួមជួយសម្អាត អនាម័យ និងកុំចាក់ទឹកមកលើថ្នល់ ដែលនាំឱ្យច្រោះខូចថ្នល់។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំដាក់ប៉មទេសចរណ៍ចំនួន ០២ទីតាំង គឺនៅរមណីយភ្នំសំពៅ និងនៅរមណីយ៍ដ្ឋានប្រាសាទបាណន់ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ ឡើងទស្សនាទេសភាពបានកាន់តែស្រស់ស្អាតថែមទៀត។ឯកឧត្តម ក៏បានអញ្ជើញបន្តចុះពិនិត្យទីតាំងត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមត្តេយ្យធនធាន នៅឃុំឈើទាល និងអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ៕
សកម្មភាពចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ ព្រមទាំងបន្តចុះពិនិត្យទីតាំងដាក់ប៉មទេសចរណ៍ និងទីតាំងរៀបចំពិធីសម្ពោធអគារសិក្សានៅក្នុងស្រុកបាណន់
- 169
- ដោយ Admin
អត្ថបទទាក់ទង
-
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីស្ម័គ្រចិត្តបម្រើការនៅរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣
- 169
- ដោយ teavvisal
-
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ខេត្តបាត់ដំបង
- 169
- ដោយ teavvisal
-
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង និងសាងសង់ទីតាំងចំណតរថយន្ត នៅតំបន់រូបសំណាកលោកតាដំបងក្រញូង
- 169
- ដោយ teavvisal
-
សេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង”
- 169
- ដោយ teavvisal
-
សន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង
- 169
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ បន្តអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅចំណុចទីតាំងដីតំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង
- 169
- ដោយ teavvisal
-
សេចក្តីជូនដំណឹង ស្តីពីការជួសជុល និងកែលម្អច្រាំងស្ទឹងសង្កែ
- 169
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបជាមួយប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន Geoentech.,LTD
- 169
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅចំណុចទីតាំងដីតំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ខេត្តបាត់ដំបង
- 169
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company
- 169
- ដោយ teavvisal