រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ ពាក់ព័ន្ធបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើអតីតគ្រោងសួនច្បារព្រែកព្រះស្ដេច

  • 595
  • ដោយ Admin

នារសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ ពាក់ព័ន្ធបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើអតីតគ្រោងសួនច្បារព្រែកព្រះស្ដេច ដែលមានទីតាំងនៅភូមិអូរខ្ជាយ ភូមិ១៣មករា និងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយក្នុងនោះមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងបាត់ដំបង លោកចៅសង្កាត់ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនផងដែរ ៕

អត្ថបទទាក់ទង