នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការអភិវឌ្ឍលើគម្រោងដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលមានទីតាំងស្ថិតនៅឃុំដូនបា ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
កិច្ចប្រជុំពិភាក្សានេះធ្វើនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត មេបញ្ជាការសឹករងខេត្ត លោកប្រធានមន្ទីរសំខាន់ៗពាក់ព័ន្ធមួយចំនួនទៀត៕