រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងចម្រុះដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

  • 1.1ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កូវីដ ១៩ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង នៅពិធីសំណេះសំណាលក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព មេបញ្ជាការ បញ្ជាការរង នាយកទាហាន ពលទាហាន សប្បុរសជន និងអ្នកពាក់ព័ន្ធសំខាន់ៗមួយទៀត។

ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងៗកងកម្លាំងយើង ដែលបានអនុវត្តតួនាទីភារកិច្ចក្នុងចូលរួមទប់ស្កាត់ និងការគ្រប់គ្រងពលករក្នុងបរិបថជំងឺកូវីដ ១៩ នេះ ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបន្តអំពាវនាវដល់កងកម្លាំងត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ឱ្យកាន់តែល្អ និងម៉ើងម៉ាតបន្ថែមទៀត ក្នុងគ្រប់គ្រងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខឆាប់ៗនេះផងដែរ។

គូសបញ្ជាក់ដែរថា អំណោយដែលចែកជូនដល់កងកម្លាំងនាពេលនោះរួមមាន ទឹកសុទ្ធ ត្រីខ ទឹកស៊ីអីវ  ប្រេងឆា សំពត់តង់ សាប៊ូ អំពូសូឡា ពិលសូឡា អង្រឹងមុងប៉ារ៉ា តង់កៅស៊ូត្រីអ៊ី សាក់កាដូរ ធូកមូស និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាអំណោយរបស់រដ្ឋបាលខេត្ត អំណោយរបស់ លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក អ៊ុង គឹមលី ដែលសប្បរសជនក្នុងខេត្តផងដែរ៕

អត្ថបទទាក់ទង