រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវវៀងក្រុងបាត់ដំបង ដល់ស្រុកថ្មគោល ខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវតាមការដ្ឋានផ្លូវជាតិលេខ៥​ ចាប់ពីចំណុចផ្លូវវៀងក្រុងបាត់ដំបង ដល់ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្នុងដំណើរអញ្ជើញចុះពិនិត្យនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាន មន្ទីរសាធារណការ និងដឹងជញ្ជូន អស់លោក គណៈប្រតិភូអមដំណើរជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូនបានមានប្រសាសន៍ថា ក្នុងចុះពិនិត្យជាក់ស្តែងក្រុមការងារបានធ្វើការឃួងពិនិត្យមើលកំរ៉ាស់នៃផ្លូវ ឃើងថាត្រឹមត្រូវតាមកិច្ចសន្យា និងសៀវភៅបន្ទុកបច្ចេកទេសផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តទៀតថា នៅតាមទ្រូងផ្លូវមានការដាំផ្កាក្ងោង និងតាមបណ្តាផ្លូវមានការដាំផ្កាត្របែកព្រៃ ដើម្បីការពារព្រំប្រទល់ដីចំណីផ្លូវ មិនអាចបងប្អូនប្រជាពលរដ្ឋមករំលោកភយកបាន ដោយសារយើងមានការដោះស្រាយផងប៉ះពាល់រួចមកហើយ។

នៅក្នុងដំណើរនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋក្រសួងសាធារការ និងដឹកជញ្ជូន ព្រមទាំងគណៈប្រតិភូ មានការសប្បាយរីករាយ នៅពេលដែលឃើញថាគម្រោងស្ថាបនាផ្លូវជាតិលេខនេះបានអនុវត្តត្រូវតាមសៀវភៅបន្ទុកបច្ចេសទេសផងដែរ។

សូមជម្រាបជូនផងដែរថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥ ស្ថាបនាសាងសង់ជា ៤គន្លង ពីភ្នំពេញ ដល់ ខេត្តបន្ទាយមានជ័យប្រវែង៣៦៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរដ្ឋាភិបាលប្រទេសជប៉ុនតាមរយះអង្គការJICA ៕

អត្ថបទទាក់ទង