រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកឧកញ៉ា ឌុល ភោគ ហៅ បាន ឌឿន នៅឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ SokMean

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកឧកញ៉ា ឌុល ភោគ ហៅ បាន ឌឿន ប្រធានអង្គការសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក នៅវត្តស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទទួលមរណភាពនៅ វេលាម៉ោង ១៩ និង ១០ នាទី នាល្ងាចថ្ងៃអង្គារ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយជរាពាធ ។

លោកឧកញ៉ា ឌុល ភោគ ហៅ បាន ឌឿន ប្រធានអង្គការសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក  ជាច្រើនឆ្នាំកន្លងមកតែងតែបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងខេត្តបាត់ដំបង ។

ជាមួយមរណភាពដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង សូមចូលរួមរំលែកទុកយ៉ាងក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារចំពោះការបាត់បង់ឧត្តមស្វាមី និងជាបិតាជាទីគោរពស្រលាញ់របស់កូនៗ ព្រមទាំងជាធនធានដ៏សំខាន់របស់ជាតិ ។ យើងខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកឧកញ៉ា សូមបានសោយសុខក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ដោយ៖ រិត សុធាវី

អត្ថបទទាក់ទង