រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមទិវាសុខភាពពិភពលោក ទិវារំឮកគុណគ្រូ មនុស្សចាស់ និងកក់ស្រង់ព្រះពុទ្ធរូប

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៩  ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីភាពទិវាសុខភាពពិភពលោក ទិវារំឮកគុណគ្រូ មនុស្សចាស់ និងកក់ស្រង់ព្រះពុទ្ធរូប បានត្រូវរៀបចំឡើងនៅសាលាបឋមសិក្សាទំពូង ស្ថិក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តមួយចំនួន លោកអភិបាល អភិបាលរងស្រុក សមាជិក្រុមប្រឹក្សាស្រុក មេឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើន។

ទិវាសុខភាពពិភពលោក ត្រវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ មេសា ដោយផ្តោតសំខាន់ទៅលើការបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ការថែទាំសុខភាពជាសកល ។ ទន្ទឹមនេះ ការចូលរួមចំណែកយ៉ាងសកម្មរបស់មនុស្សចាស់ ក្នុងការជួយថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។ ដូចពាក្យមួយឃ្លាថា “ ចាស់បារាំងដើរលំហែរ ចាស់ចិនអង្គុយផឹកតែ ចាស់ខ្មែរមើលថែចៅ “ ពាក្យមួយខ្ឡានេះពិតជាមានអត្ថន័យនិងខ្លឹមសារណាស់ ។ និង ពាក្យ លោកពោលថា <ស្រឡាញ់កូន ១តៅ ស្រឡាញ់ចៅ ១ ថាំង > ( ១ថាំង ស្មើ នឹ ២ តៅ ) ។( ប្រភពរូបភាព និងព័ត៌មាន Keo Nareth )

អត្ថបទទាក់ទង