នៅថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ នេះមានកិច្ចប្រជុំ មួយរវាង ឯកឧត្តម ប៉ុញ សច្ចះ រដ្ឋលេខាធិការក្រសួងធនធានទឹក ឯកឧត្តម ងួន រតនះ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំអាជ្ញាធរ មូលដ្ឋាន និងតំណាងសហគមន៍នៅឃុំតាគ្រាម ស្រុកបាណន់ ដើម្បីដោះស្រាយទឹកបំរើដល់ការស្រោចស្រពដែលបច្ចុប្បន្នផ្ទៃដីនៅទីនោះមានចំនួនសរុប ៦.០០៦ ហិតា ក្នុងនោះស្រែប្រាំងលើកទី១មានចំនួន ៤.៨០៦ហិតា កំពុងត្រូវការទឹកបន្ថែមមួយចំនួន និង ១.២០០ហិតាទៀតធ្វើលើកទី២។ ដូចនេះដើម្បីជៀសវាងនូវផលប៉ះពាល់ធ្ងន់ធ្ងរដែលនាំឲ្យជួបនូវមហន្តរាយពិសេសពាក់ពន្ធ័នឹងអាងកំពីងពួយដែលបរិមាណទឹកក្នុងអាងនៅសល់បរិមាណយ៉ាងទាប អង្គប្រជុំបានឯកភាពសំរេចឲបើកប្រលែងទឹកជូនម្តងទៀតក្មុងបរិមាណ ៥លានម៉ែត្រគូបបំរើឲការស្រោចស្រពរួចបន្ទាប់ពីហ្នឹងមិនអាចផ្តល់ជូនបន្តរទៀតបានឡើយ ព្រោះជាការចាំបាច់បំផុតក្នុងការថែររក្សាមឆ្ឆាជាតិជីវចម្រុះពិសេសតម្រូវការក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ព្រោះបើអាងកំពីងពួយអស់ទឹកនោះមិនអាចបង្ហូរ ឬបង្វែរមកពីប្រភពណាផ្សេងបានឡើយ។
ក្រសួងធនធានទឹក និងឧតុនិយម