ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឱ្យក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំរៀង អាណត្តិទី៣ ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក អធិការដ្ឋាននគរបាលស្រុក លោក លោកស្រី ការិយាល័យជំនាញជុំវិញស្រុក លោកមេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកនាឱកាសនេះមានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ១៧ នាក់ ក្នុងនោះស្រ្តីចំនួន ០៣ នាក់។