រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨

  • 39
  • ដោយ teavvisal

ព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃឱ្យបានទូលំទូលាយ និងកៀងគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែន ការយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម និងដើម្បីលើកទឹកចិត្តដល់រដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តបាត់ដំបង ដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារសេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តល់ជូននូវប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្តដល់រដ្ឋបាល ឃុំ សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំងប្រគល់ជ័យលាភីពានរង្វាន់សេវាសង្គម ផ្កាយ៣ បានទៅរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាណន់ និងជ័យលាភីពានរង្វាន់សេវាសង្គម ផ្កាយ២ សម្រាប់ក្រុង ស្រុក និងផ្កាយ៣ ផ្កាយ២ ផ្កាយ១ សម្រាប់ឃុំ សង្កាត់ផងដែរ ៕

អត្ថបទទាក់ទង