រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តត្រាវិញ

  • 32
  • ដោយ teavvisal

នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន ថាន់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងឯកឧត្តម ឡឹម មិញដាំង អនុលេខានៃគណៈកម្មាធិការបក្សខេត្តត្រាវិញ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

អត្ថបទទាក់ទង