រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលថវិកាពីសប្បុរសជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅព្រឹកព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តអញ្ជើញទទួលថវិកាពីសប្បុរសជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក មានដូចខាងក្រោម ៖
- ធនាគារកាណាឌីយ៉ា(CANADIA)
(ដុល្លារ) 040000597874 (ប្រាក់រៀល) 0040000597882
- ធនាគារអេស៊ីលីដា(ACLEDA)
(ដុល្លារ)03000354153828 (ប្រាក់រៀល) 03000354153838
- ធនាគារអេប៊ីអេ (ABA)
(ដុល្លារ) 003585971 (ប្រាក់រៀល) 003585989 ។


ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ ៖
-ឯកឧត្តម សួស សុភ័ក្រ្ត : 076 33 36 017
-លោក កង ប៊ន : 092 81 53 73
-លោក កុសុម សុភីនារ៉ា : 061 81 81 16 ។

អត្ថបទទាក់ទង