រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារីទាំង ៥រូប ដែលបានស្លាប់ដោយសារលង់ទឹកស្រះ នៅស្រុកកំរៀង

រសៀលថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារីទាំង ៥រូប ដែលបានស្លាប់ដោយសារលង់ទឹកស្រះ នៅក្រោយសាលារៀន កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

អត្ថបទទាក់ទង