ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត ។ បន្ទាប់ពីធ្វើការរាយការណ៍អំពីលទ្ធផលការងារដែលបានសម្រេចប្រចាំខែកន្លងមកនេះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ធ្ងន់ធ្ងរនូវជំងឺកូវីដ-១៩ ពិសេសកូវីដ-១៩ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេងនៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោលដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង ។ ឯកឧត្តម បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិយោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះឯកឧត្តម បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ ៕
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
- 220
- ដោយ Admin
អត្ថបទទាក់ទង
-
ញត្តិគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន
- 220
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី
- 220
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ
- 220
- ដោយ teavvisal
-
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ទគ្រាម (ហៅវត្តតាគ្រាម)
- 220
- ដោយ teavvisal
-
កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង
- 220
- ដោយ teavvisal
-
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨
- 220
- ដោយ teavvisal
-
កិច្ចប្រជុំពិភាក្សាអំពីគម្រោង ការប្រមូល និងដឹកជញ្ជូនសំណល់ដាច់ដោយឡែកពីគ្នា ដើម្បីពង្រីកការកែច្នៃសំណល់សរីរាង្គ និងសំណល់ប្លាស្ទិក
- 220
- ដោយ teavvisal
-
ពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
- 220
- ដោយ teavvisal
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តត្រាវិញ
- 220
- ដោយ teavvisal
-
សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សង្ក្រាន្តបាត់ដំបង ២០២៤
- 220
- ដោយ teavvisal