រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផងប៉ះពាល់ដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង

  • 864
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសៅរ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករក្រោយទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួម ឯកឧត្តម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន និងពាក់ព័ន្ធមួយចំនួនទៀត៕

ប្រជាពលរដ្ឋរស់នៅភូមិសំបុកអក បានលើកឡើងថា ក្រោយពីទទួលបានស្រូវពូជ ១០០ គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមកគាត់ចាប់ផ្តើមភ្ជួររាស់សាបព្រោះ ដើម្បីបង្កបង្កើនផល និងស្តារជីវភាពឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។

តំណាងប្រជពលរដ្ឋនៅភូមិសំបុកអក ក៏បានថ្លៃងអំណរគុណយ៉ាងជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវដល់ពួកគាត់ ដើម្បីធ្វើការសាបព្រោះវិញ ។ គាត់បានបញ្ជាក់ទៀត ស្រូវពូជ ១០០ គីឡូក្រាម នេះគាត់ធ្វើការសាបព្រោះបានចំនួន ១ហិចតា ហើយអាចទទួលផលបានចាប់ពី ៤ ទៅ ៥ តោនផងដែរ ។

សូមជម្រាបជូនដែរថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ទាំង ៨ ដែលទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការភ្ជួររាស់ និងសាបព្រោះ បានចំនួន ៥.៨៣១ ហិចតា ស្មើនឹង ៥៥.៥៣ % ផងដែរ៕

អត្ថបទទាក់ទង