រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា ជាស៊ីម ដែលត្រៀមនឹងធ្វើការសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា ជាស៊ីម ដែលត្រៀមនឹងធ្វើការសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ។
សូមបញ្ជាក់ថា អគារសិក្សាថ្មីដែលកំពុងសាងសង់នៅក្នុងសាលាបឋមសិក្សា ជា ស៊ីម បាត់ដំបង នេះ គឺជាការ ផ្តួចផ្តើម និងដឹកនាំកសាងដោយឯកឧត្តម ស សុខា និងលោកជំទាវ និងដោយមានការចូលរួមឧបត្ថម្ភជាថវិកា ពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាក្នុងសាលាបឋមសិក្សា នេះ ដើម្បីបំពេញតម្រូវការសិស្សានុសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់នោះ៕

អត្ថបទទាក់ទង