រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីជូនលិខិតអបអរសាទរនាឱកាសខួបលើកទី៦៧ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)

  • 1.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបឯកឧត្តមអគ្គកុងស៊ុល ឡេ ទន់ខាញ់ នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីធ្វើការថ្លែងការអបអរសាទរខួបលើកទី៦៧ឆ្នាំ ថ្ងៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០) នាពេលខាងមុខនេះ ។

ឯកឧត្តម ឡេ ទន់ខាញ់ បានសម្ដែងនូវការអបអរសាទរក្នុងនាមជាមិត្តជិតខាង និងមានមោទនភាពចំពោះការជោគជ័យត្រចះត្រង់ និងសមិទ្ធផលដ៏ធំ ដែលប្រជាជនកម្ពុជាទទួលបាន ក្នុងបុព្វហេតុតស៊ូដើម្បីដណ្ដើមមកវិញនូវឯករាជ្យជាតិ ក៏ដូចជាកសាង អភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ ។ ឯកឧត្តម មានសេចក្ដីសោមនស្សរីករាយដែលបានឃើញបច្ចុប្បន្នស្ថានភាពពិភពលោក កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែចំណងសាមគ្គី ជិទស្និទ ភាពស្មោះស្ម័គ្រ និងតម្លាភាពរវាងបក្សរដ្ឋ និងប្រជាជនប្រទេសទាំងពីរ នៅតែពង្រឹងពង្រីកលើគ្រប់វិស័យ ហើយរួមចំណែកយ៉ាងសកម្មដល់សន្ដិភាព ស្ថេរភព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដែលឆ្លៀតឱកាសពេលដ៏មានតម្លៃ ចូលរួមអបអរសាទរខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស៏យរវាងវៀតណាម និងកម្ពុជាឲ្យស្រស់បំព្រងស្ថិតស្ថេរចេរកាលជាអមតៈ ៕

អត្ថបទទាក់ទង