រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជំនួបសម្ដែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង

  • 809
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជំនួបសម្ដែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម និងនេសាទ ដើម្បីធ្វើការរាយការណ៍ពីលទ្ធផលដែលបានសម្រេចបានពីកិច្ចប្រជុំជាមួយខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងរួចមកហើយ ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមដោយលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។

ក្រោយពីធ្វើការស្ដាប់ការរាយការណ៍អំពីលទ្ធផលដែលសម្រេចបានពីកិច្ចប្រជុំរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងរួចមក ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការថ្លែងការ ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះបេសកកម្មមកខេត្តបាត់ដំបងនាពេលនេះ ហើយក៏ធ្វើការលើកជាមតិយោបល់មួយចំនួនដល់គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាគំនិតមួយផ្ដល់ជូនជាដល់ថ្នាក់ដឹកនាំធ្វើការពិចារណាផងដែរ។ ក្រៅពីនេះឯកឧត្តម បានជូនពរដល់ដំណើរបេសកកម្មរបស់គណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យទទួលបានជោគជ័យទាំងក្នុងខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗទៀត៕

អត្ថបទទាក់ទង