រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាផលប៉ះពាល់ការសាងសង់ផ្ទះប្រចៀវ នៅជើងភ្នំសំពៅ ដែលស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែជេស្ឋ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាផលប៉ះពាល់ការសាងសង់ផ្ទះប្រចៀវ នៅជើងភ្នំសំពៅ ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចនោះក៏មានការអញ្ជើញចូលរួមពី លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោក អភិបាលរងស្រុក អនុប្រធានមន្ទីរទេសចរណ៍ខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មេឃុំ ម្ចាស់ផ្ទះប្រចៀវ និងអ្នកពាក់ព័ន្ធមួយចំនួន ។

អត្ថបទទាក់ទង