រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់ធុងបាញ់ថ្នាំ ទឹកថ្នាំបាញ់សម្លាប់មេរោគ និងសាប៊ូ ដល់សាលារៀនចំនួន ៦ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ធុងបាញ់ថ្នាំ ទឹកថ្នាំបាញ់សម្លាប់ មេរោគ និងសាប៊ូ ដល់សាលារៀនចំនួន ៦ នៅក្នុងក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួម អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត លោកនាយក និងលោកគ្រូ អ្នកគ្រូផងដែរ ។

សូមជម្រាបជូនថា ក្នុងពិធីប្រគល់សម្ភារៈដែលទទួលបានមានរួមមាន ធុងបាញ់ថ្នាំ ចំនួន ១ នាក់ ទឹកបាញ់ថ្នាំសម្លាប់មេរោគចំនួន ៨០ លីត្រ និងសាប៊ូ ១ កេស ដែលប្រគល់ជូនសាលារៀនចំនួន ៦ រួមមាន វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យសម្តេចឪ វិទ្យាល័យក្តុលដូនទាវ សាលាហ្វាពន្លឺសិល្បៈ និងវិទ្យាស្ថានគរុកោ និងវិក្រឹតការខេត្តបាត់ដំបង។

សូមបញ្ជាក់ផងដែរថា សម្ភារៈ ដែលបានប្រគល់ជូនសាលានាពេលនេះ គឺទទួលបានពីសប្បុរជននានា ដែលប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ធ្វើការបែងចែកតាមតម្រូវការជាក់ស្តែង៕

អត្ថបទទាក់ទង