រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ប្រគល់ឧបករណ៍វាស់កំដៅចំនួន៨០ ជួនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ តំណាងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន (BATTAMBANG CONCH Cement) បាននាំយកឧបករណ៍វាស់កំដៅ ចំនួន៨០គ្រឿងជួនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបាត់ដំបង ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន (BATTAMBANG CONCH Cement) បាននាំយកឧបករណ៍វាស់កំដៅ ចំនួន៨០គ្រឿងជួនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបងក៏ដូចជាបណ្តាក្រុមហ៊ុនផ្សេងៗ ព្រមទាំងសប្បុរសជនទាំងអស់ដែលតែងតែចូលរួមបរិច្ចាក ទាំងសំភារៈ និងថវិកាក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩(COVID-19) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង៕

អត្ថបទទាក់ទង