រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយ សន្តិបណ្ឌិត សុខ ផល ចែកជូនគ្រឹះស្ថានសិក្សាចំនួន ៤ កន្លែង នៅក្នុងក្រុងបាត់ដំបង

  • 1.8ពាន់
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម សាន ហាក់ សមាកជិកក្រុមប្រឹក្សាខេត្ត បាននាំយកសម្ភារៈមួយចំនួនចែកដល់គ្រឹះស្ថានសិក្សា នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន ៤ គ្រឹះស្ថាន រួមមានសាកលវិទ្យាល័យបាត់ដំបង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង វិទ្យាស្ថានបច្ចេកវិជ្ជាបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនបាត់ដំបង ដែលមានម៉ាស ៦ពាន់ , អាល់កុលនិងជែល១,២០០ដប, សាប៊ូម្សៅ ៤៨០ កញ្ចប់ ដែលជាអំណោយរបស់ សន្តិបណ្ឌិត សុខ ផល រដ្ឋាលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយុវជន ជួយសម្របសម្រួលគាំទ្រសកម្មភាពយុវជនខេត្តបាត់ដំបង ។

នៅក្នុងពិធីនោះដែលក៏មានការអញ្ជើញចូលរួមពី លោកជំទាវនាយិកាសាកលវិទ្យាល័យ លោកប្រធានមន្ទីរការងារ លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទោះជាបីខេត្តបាត់ដំបង មានអ្នកជំងឺកូវិដ ១៩ ចំនួន ៨ នាក់ ក៏ពិតមែន តែយើងបានព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ ហើយក៏មិនមានរាលដាលដល់សមាគមន៍ និងមានកើនឡើងនោះដែរ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែយកចិត្តក្នុងបង្ការទប់ស្កាត់ និងផ្សព្វផ្សាយនៅតាមបណ្តាមូលដ្ឋានផងដែរ៕

អត្ថបទទាក់ទង