រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ ប្រធាន អនប្រធាន អង្គភាព ចំណុះរដ្ឋបាលខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ុយ សុធាវី បានចាត់អញ្ជើញលោក ហ៊ី សេង ប្រធានការិយាល័យសរុប និងព័ត៌មាន អាននូវសេចក្តីព្រាងរបាយការណ៍សង្ខេបស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

បន្ទាប់ពីលោក ហ៊ី សេង អានរបាយការណ៍សង្ខេបរួចមក លោកប្រធាន អនុប្រធាន និងតំណាងមន្ទីរ អង្គភាព បានចូលរួមមតិយោបល់កែសម្រួលទិន្នន័យ និងខ្លឹមសារមួយចំនួនផងដែរ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ និងអនុម័តផងដែរ៕

អត្ថបទទាក់ទង