រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការដាក់តាំងពិពណ៌សមិទ្ធិផល និងផ្សព្វផ្សាយពីការងាររៀបចំផ្ទះស្នាក់ទីក្រុង ក្នុងពិធីបុណ្យទន្លេ លើកទី៦

  • 1.3ពាន់
  • ដោយ Sotheavy

នារសៀលថ្អង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការតាំងពិពណ៌សមិទ្ធិផល និងផ្សព្វផ្សាយពីការងាររៀបចំផ្ទះស្នាក់ទីក្រុង ក្នុងពិធីបុណ្យទន្លេ លើកទី៦ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពរដ្ឋនានាទាំងអស់ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៤ចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោក សឿម ប៊ុនរិទ្ធ បានរំលឹកនិងពង្រឹងការងារ ទាំងបច្ចេកទេសនិងការរៀបចំដោយធ្វើការបែងចែកការទទួលខុសត្រូវ នៅតាមចំណុចគោលដៅរៀងៗខ្លួនឲ្យបានល្អនិងសមរម្យនេះជាកិត្តិយសខេត្តបាត់ដំបងយើងផងដែរ។

លោក សឿម ប៊ុនរិទ្ធ ក៏បានជម្រាបផងដែរ អំពីកាលបរិច្ឆេទព្រឹត្តិការណ៍នីមួយៗ ដូចជាតាំងពិព័រណវិថីម្ហូបអាហារ ដឹកដោយមន្ទីរ
ទេសចរណ៍ខេត្ត ពិធីដាំកូនឈើនៅសួនសម្តេចក្រឡាហោម ស ខេង សិក្ខាសាលាស្តីអំពី "បុណ្យទន្លេសន្តិភាព បុណ្យទន្លេវិបុលភាព" ។ ការរៀបចំស្តង់បែងចែកទៅតាមទីតាំងដែលបានគ្រោងទុក នៅកន្លែងនីមួយៗរបស់ខ្លួនទទួលខុសត្រូវនិងការរៀបចំការងារផ្សេងៗទៀតផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំស្តង់មានដូចជា ស្តង់ VIP ស្តង់តាំងពិព័រណជាតិ និងអន្តរជាតិ និងត្រូវចែកគ្នា ស្តង់ណាតាំងអី ស្តង់ណាតាំងផលិតផលអ្វីខ្លះ ឲ្យមានផលិតផលកសិផល ដែលបានបង្ហាញពីស្នាដៃកសិករ ក៏ដូចផ្សព្វផ្សាយពាណិជ្ជករ និងជួយរកដៃគូរនានាផងដែរ ព្រមទាំងបង្ហាញអំពីសក្តានុភាពលើគ្រប់វិស័យរបស់ខេត្តបាត់ដំបងផង។ ហើយការតាំងពិព័រណមិនអាចយកគ្រប់ស្រុកបានទេ តែបានបញ្ចូលស្រុកសំខាន់ៗចូលរួមគ្នា និងមានភាពខុសគ្នាសម្រាប់បង្ហាញថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញទស្សនាក្នុងឱកាសបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង