រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បាននាំយកអំណោយទៅជួយដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកអ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាននិងអាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូន បានពាំនាំយកនូវអំណោយស្បៀងមួយចំនួនដើម្បីយកទៅជួយដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះសម្បែងកន្លងមកដែលស្ថិតនៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អំណោយទាំងនោះរួមមាន៖ គ្រឿងឧបភោគបរិភោគដូចជា អង្ករ១២៥ គ.ក្រមី០៣កេស, ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួន។

ក្រុមគ្រួសារដែលរងគ្រោះក្នុងករណ៏ភ្លើងឆេះផ្ទះនេះប្តីឈ្មោះ សឺន ជឿត អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ី ស៊ុត មានសមាជិកក្នុងគ្រួសារចំនួន ៤នាក់ និងមានទីលំនៅបច្ចុប្បន្នភូមិគំនរបេង ឃុំ សិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង។ករណីដែលបណ្តាលឲ្យឆេះនេះ គឺសង្ស័យបណ្តាលមកពីផ្ទុះចង្ក្រានហ្គាស ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅក្រៅ មិននៅក្នុងផ្ទះ។ បើតាមការរៀបរាប់របស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា៖ផ្ទះដែលឆរះនេះ មានទំហំ៥ម៉ែត្តគុណ៦ម៉ែត្រ ជញ្ជាំងក្ដារ សង់ផ្ទាល់ដីធ្វើពីឈើប្រក់សង្ក័សីឆេះទាំងស្រុង។
ឆេះស្រវ៣៥បាវ, ផ្ទាំងអគ្គីសនីសូឡា០២ផ្ទាំង,ឆេះឯកសារប្លង់ដីចំនួន០២ក្បាលដីនិថវិកាជាង១ម៉ឺន ៥ពាន់បាតនិងទ្រព្យសម្បត្តិក្នុងផ្ទះឆេះទាំងស្រុង។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងអមដំណើរដោយ លោក ផុន ផែត ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន និងអភិបាលរងស្រុក ជាពិសេសពីអស់លោក លោកស្រី ដែលជាអាជ្ញាធរមូលដ្ឋានផ្ទាល់ បានសំដែងការអាណិតអាសូរនូវហេតុការណ៍ដ៌អាក្រក់កើតឡើងនេះ ដោយបានផ្តល់នូវកម្លាំងចិត្តដល់ក្រុមគ្រួសាររងគ្រោះ ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឩត្តមអភិបាលខេត្តដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទឹសទី។ឯកឧត្តម អ៊ុយ សុធាវី ក៏បានថ្លែងទៅកាន៎គ្រួសារដែលកំពុងជួបនិងគ្រោះអគ្គីយឆេះផ្ទះនិងទ្រព្យសម្បត្តិទាំងស្រុង ហើយនិងកំពុងតែប្រឈមពីការខ្វះខាតនិងការលំបាកពីជីវភាពប្រចាំថ្ងៃ ឲ្យខិតខំជំនះនូវឧបសគ្គទាំងនេះកុំឲ្យអស់សង្ឃឹម រាល់បញ្ហាការលំបាកចំពោះមុខនិងមិនអាចដោះស្រាយបានត្រូវរាយការណ៍ឲ្យមេភូមិ មេឃុំនិងក្រុមការងារចុះមូលដ្ឋានក្នុងឃុំនេះ រិះរកមធ្យោបាយស្រមដើម្បីជួយដល់បងប្អូន ដោយមិនបានទុកចោលបងប្អូនឲ្យរស់នៅឯកោនោះឡើយ។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកសំពៅលូនរកលទ្ធភាពជួយដល់គ្រួសារនេះ តាមរយៈការកៀងគរពីការចូលរួមដោយទឹកចិត្តមនុស្សធម៌ជួយដលគ្រួសាររងគ្រោះនិងស្វែងរកអំណោយកាកបាទក្រហមខេត្ត ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារនេះ បានធូរស្រាលមួយកម្រឹតទៀត៕

អត្ថបទទាក់ទង