ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលរយៈពេល ២ ថ្ងៃ ដែលបានចាប់ផ្តើមតាំងថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្តលោកអភិបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួម ។
សូមបញ្ចាក់បន្ថែមទៀតថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានចុះរៀបចំវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅតាមបណ្តាស្រុកចំនួន ០៨ស្រុក រួមមាន ៖ ស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកបវេល ស្រុកថ្មគោល ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកសង្កែ និងស្រុកសំពៅលូន ។
ដោយឡែកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានបន្តរៀបចំរេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សានៅចំនួន ០៦ ក្រុង ស្រុកបន្ថែមទៀត រួមមានក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកកំរៀង និងស្រុកគាស់ក្រឡ ។
នៅក្នុងអង្គវេទិការបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម បានលើកឡើងអំពីបញ្ហា ក្តីកង្វល់ សំណើ និងសំណូមពរ ជូនដល់គណៈអធិបតី ដើម្បីធ្វើដោះស្រាយ និងស្រាយបំភ្លឺជូនអង្គវេទិការ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយកបញ្ហាសំណើ សំណូមពរទាំងអស់នេះយកដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តផងដែរ៕