ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុង វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រនូវការអនុវត្តនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា និងជាជុំទី២ ដែលក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានក្នុងឃុំសន្តិភាព និងអាជ្ញាធរនៅក្នុងមូល ដ្ឋានផ្ទាល់នៃស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបចំធ្វើនៅរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩
នេះដោយមានសមាជិក សមាជិកា ចូលរួមប្រមា ណជិត២០០នាក់ ក្នុងគោលបំណងដើម្បីបានចូលរួមក្នុងការផ្តល់នូវគំនិតយោបល់បញ្ហាប្រឈមនានានិងពីទុក្ខកង្វល់រួមរបស់ពួកគេ ថែមទាំងបានលើកជាសំណើរ និង សំណូមពរចាំបាច់សំខាន់ៗដើម្បីឲ្យក្រុមការងារចុះមូលដ្ឋានធ្វើការពិចារណាដើម្បីរកដំណោះស្រាយសមស្របឆ្លើយតបទៅនិង
សំណូមពរ ឬក៏រិះរកដំណោះស្រាយកង្វល់ផ្សេងៗដើម្បីឆ្លើយតបជួយដល់ពួកគាត់។
ចំណុចគន្លឹះដែលជាកង្វល់ បញ្ហាប្រឈម និងសំណូមពរដែលបងប្អូនប្រជាពលបានចូលរួមក្នុងអង្គវេទិកា ដែលមកពីបណ្តាភូមិនានា នៅក្នុងភូមិ សាស្ត្រឃុំសន្តិភាពនេះ គឺ៖បញ្ហាសំណើកែលម្អផ្លូវក្នុងភូមិ បញ្ហាស្នើសុំដាក់លូរំដោះទឹកហូរកាត់ផ្លូវ និងបញ្ហាភ្លើងជាដើម...។
នៅក្នុងអង្គវេទិកានេះលោកអភិបាលរងស្រុកនិងប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន ក៏បានអាននូវខ្លឹមសារជំនួយស្មារតី ដោយបានបកធ្វើការបក
អាក្រាតពីទង្វើក្បត់ជាតិរបស់ទណ្ឌិតសមវង្សីអតីតមេបក្សប្រឆាំងដែល បានអះអាងនិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងបានជេរប្រមាថអង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិខ្មែរ។ ហើយជាមួយគ្នានេះផងដែរ ទណ្ឌិត សម រង្សី និងបក្ខពួកក្បត់មួយក្រុមតូចរបស់ខ្លួនបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធងើបប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងមានប្រជាពល រដ្ឋប្រមាណជាង៨០% ដែលបានបោះឆ្នោតគាំទ្រនិងផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំវាសនាប្រទេសជាតិរបស់ខ្លួនដែលបានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពដ៏ពេញលេញបរិបូរណ៍ និងមានការអភិវឌ្ឍន័រីកចំរើនលើគ្រប់វិស័យ។
ជាមួយគ្នានេះផងដែរប្រទេសជាតិទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនិងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយឥតឈប់ឈរ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសប្រកបដោយសុខសុវត្ថិភាពសង្គមពេញលេញ។ ជាមួយ
គ្នានេះឯកសារជំនួយស្មារតីក៏បានកំណត់ច្បាស់ពី ទោសទណ្ឌរបស់ជនក្បត់ជាតិសមរង្សីនិងបក្ខពួក ដែលចូលរួមអំពើក្បត់និងពីទង្វើប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយពួកគេបានធ្វើការអំពាវនាវដល់បក្ខពួករបស់ខ្លួននិងបងប្អូនជាពលរដ្ឋឲ្យចូល
រួមជាមួយទង្វើក្បត់ជាតិ និងនាំគ្នារង់ចាំទទួលពួក គេ ក្រោមលេសនៃការវិលត្រឡប់ចូលស្រុករបស់ខ្លួនម្តងហើយម្តងទៀតនោះ ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ ដំបង និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានក្នុងឃុំសន្តិភាព ស្រុកសំពៅលូន បានថ្លែងនូវកាកោតសរសើចំពោះការចូលរួមរបស់បងប្អូនប្រ ជាពលរដ្ឋ ដែលបានផ្តល់នូវមតិយោបល់ និងការកង្វល់នានា របស់ខ្លួន ជាពិសេសបញ្ហាប្រឈមចំ ពោះមុខដែលជាតម្រូវការនិងជាប្រយោជន៍សាធា រណៈក្នុងមូលដ្ឋានរបស់ខ្លួនពិតប្រាកដ ដូចជា៖សំណូមពរបញ្ហាផ្លូវ បញ្ហាប្រព័ន្ធលូរំដោះទឹកនិងបញ្ហាអគ្គីសនី ជាដើម។ដោយក្នុងនោះឯកឧត្តមប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងឃុំសន្តិភាព បានសន្យាយ៉ាងមុតមាំ នៅចំពោះមុខប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងអង្គវេទិកាថា៖អាជ្ញាធរខេត្តនិងក្រុមការងារនៅទីនេះខិតខំរិះរកដំណោះស្រាយក្នុងការចុះសិក្សានិងពិនិត្យផ្ទាល់ ដើម្បីផ្តល់និងដោះស្រាយជូននូវរាល់សំណូមពរខាងលើនេះ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសន្តិភាព ស្រុកសំពៅលូនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំនិងទូ ទាំងស្រុកត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៩ វិច្ឆិកា ២០១៩ខាងមុខនេះដើម្បីចូលរួមទទួលទានអំបុកខ្មែរនៅទូទាំងប្រទេស ហូបអំបុកក្រោមពាក្យស្លោក"ការពារជាតិ សាសនានិងព្រះមហាក្សត្រ"៕