រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក សួស សុផាត អតីតនាយករដ្ឋបាលសាលាខេត្ត

  • 2.6ពាន់
  • ដោយ Admin

ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិងរដ្ឋបាលក្រុង ស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក សួស សុផាត អតីតនាយករដ្ឋបាលសាលាខេត្តបាត់ដំបង ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ដាក់កូរ៉ោនផ្កា និងសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយអាឡោះអាល័យបំផុត ជាមួយលោកស្រី អេង សារ៉ុត ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោក សួស សុផាត ដែលជាអតីតនាយករដ្ឋបាលខេត្ត ដែលជាថ្នាក់ដឹកនាំមួយរូប របស់មន្ត្រីរាជការសាលាខេត្ត និងមេគ្រួសារ ជាឪពុក ជាជីតា ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌។

សូមជម្រាបផងដែរថា លោក សួស សុផាត អតីតនាយករដ្ឋបាលសាលាខេត្ត បានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ : ៣០ នាទី ដោយរោគាពធ ។

សពលោកពូ សួស សុផាត ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព នៅបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងត្រូវរំកិលសពចេញពីគេហដ្ឋាននៅវេលាម៉ោង ៧ : ៤៥ នាទីព្រឹក ឆ្ពោះទៅកាន់ឈាបដ្ឋាន វត្តបច្ឆា ដែលស្ថិតនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង